សាមគ្គីភាពយូរអង្វែង

ចាប់ផ្តើមពីថ្ងៃទី២៦ ខែសីហា នាយទាហានវ័យក្មេង នៃកងទ័ពការពារព្រំដែនវៀតណាម និងនាយទាហានវ័យក្មេងនៃកងទ័ពជើងគោក និងកងរាជអាវុធហត្ថកម្ពុជា បានធ្វើសកម្មភាពជាច្រើនដូចជា៖ ការដាំដើមឈើមិត្តភាពយុវជន; ការផ្សព្វផ្សាយ ពីច្បាប់ដល់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ការផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន ៤០ នាក់មានជីវភាពជួបការលំបាក (រួមទាំងសិស្សមកពីប្រទេសវៀតណាមចំនួន ២០ នាក់ និង២០ នាក់មកពីកម្ពុជា)។ល។

ចូលរួមជាមួយគណៈប្រតិភូក្នុងសកម្មភាពនេះ លោកវរសេនីយ៍ឯក Pham Dinh Trieu ប្រធាននយោបាយនៃកងទ័ពការពារព្រំដែន Tay Ninh បានមានប្រសាសន៍ថា៖ “សាមគ្គីភាពរវាងវៀតណាម និងកម្ពុជា ត្រូវបានចាក់គ្រឹះយ៉ាងរឹងមាំដោយលោកប្រធានហូជីមិញ និងថ្នាក់ដឹកនាំចលនារំដោះជាតិកម្ពុជា បង្កើតបានកម្លាំងចលករដ៏ធំធេងសម្រាប់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរជំនះការលំបាក និងទុក្ខលំបាក។ បក្ស រដ្ឋ និងប្រជាជនវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹង និងការអភិវឌ្ឍទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” ជាមួយកម្ពុជា”។

leftcenterrightdel
ប្រធានគណៈប្រតិភូទាំងពីរជូនវត្ថុអនុស្សាវរីយ៍គ្នា

ក្នុងអំឡុងពេលចូលរួមក្នុងកម្មវិធីនៅខេត្ត Tay Ninh គណៈប្រតិភូនាយទាហានវ័យក្មេងមកពីភាគីទាំងពីរបានទៅទស្សនាតំបន់ទេសចរណ៍ភ្នំ Ba Den។ ក្រោយបញ្ចប់ដំណើរទស្សនកិច្ច លោកឧត្តមសេនីយ៍ទោ ទៀន សោភ័ណ្ឌវង្ស នាយសេនាធិការរង កងទ័ពជើងគោក នាយការិយាល័យការពារព្រំដែនគោក  បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ប្រធានគណៈប្រតិភូនាយទាហានវ័យក្មេងកងទ័ពជើងគោក និងកងរាជអាវុធហត្ថកម្ពុជា បានមានប្រសាសន៍ថា ប្រទេស និងប្រជាជនវៀតណាមដ៏រាក់ទាក់ ស្មោះស្ម័គ្រ មិត្តភាព ស្ថានភាពសន្តិសុខ នយោបាយមានស្ថិរភាព សេដ្ឋកិច្ចកំពុងអភិវឌ្ឍ ជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើងឥតឈប់ឈរ ផ្តើមពីទីនោះសកម្មភាពទេសចរណ៍ និងវប្បធម៌ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រជាជន។ លោកឧត្តមសេនីយ៍ទោ ទៀង សោភ័ណ្ឌវង្ស បានបញ្ជាក់ថា នៅពេលគណៈប្រតិភូកម្ពុជាត្រឡប់វិញ នឹងណែនាំបន្ថែមទៀតដល់នាយទាហាន យុទ្ធជនកម្ពុជា ឱ្យយល់ច្រើនបន្ថែមទៀតអំពីប្រជាជន និងប្រទេសវៀតណាមដ៏ស្រស់ស្អាត។

លើកកម្ពស់តួនាទីសកម្ម និងភាពច្នៃប្រឌិត

ចំណុចលេចធ្លោនៃសកម្មភាពក្នុងក្របខ័ណ្ឌនៃកម្មវិធីគឺការពិភាក្សាដោយប្រធានបទ “រួមដៃគ្នាគ្រប់គ្រង និងការពារយ៉ាងរឹងមាំអធិបតេយ្យភាពទឹកដី និងសន្តិសុខព្រំដែនជាតិ” ដែលដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Thanh Hai អនុប្រធាននយោបាយនៃកងទ័ពការពារព្រំដែន និងជាប្រធានគណៈប្រតិភូនាយទាហានវ័យក្មេងកងទ័ពការពារព្រំដែនវៀតណាម និងលោកឧត្តមសេនីយ៍ទោ ទៀង សោភ័ណ្ឌវង្ស។

នៅក្នុងជំនួបជជែកពិភាក្សានេះ ភាគីទាំងពីរបានចែករំលែកអំពីបទពិសោធន៍ជាច្រើន វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតក្នុងការគ្រប់គ្រង និងការពារព្រំដែន។ ទន្ទឹមនឹងនោះ នាយទាហានវ័យក្មេងបានសម្តែងការប្តេជ្ញាចិត្តរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពដែលបុព្វបុរសជំនាន់មុនៗបានខិតខំពូនជ្រំដើម្បីសុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។

លើសពីនេះ បទបង្ហាញជាច្រើននៅក្នុងសិក្ខាសាលាត្រូវបានបំភ្លឺ និងបញ្ជាក់ថា នាយទាហានវ័យក្មេងនៃប្រទេសទាំងពីរ បានលើកកម្ពស់តួនាទីសកម្ម មានភាពច្នៃប្រឌិត របស់យុវជន មានស្មារតីប្ដេជ្ញាចិត្តខ្ពស់ ឆន្ទៈខ្ពស់ក្នុងការឈានឡើង និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តភារកិច្ចនយោបាយនៃប្រទេសទាំងពីរប្រកបដោយជោគជ័យនូវការកសាងព្រំដែនវៀតណាម-កម្ពុជា។

leftcenterrightdel
គណៈប្រតិភូទាំងពីរអញ្ជើញចូលរួមជំនួបប្រាស្រ័យ

មានប្រសាសន៍ក្នុងជំនួបពិភាក្សា លោកឧត្តមសេនីយ៍ទោ ទៀង សោភ័ណ្ឌវង្ស បានវាយតម្លៃខ្ពស់ ចំពោះបទបង្ហាញរបស់នាយទាហានវ័យក្មេងមកពីភាគីទាំងពីរ។ ទន្ទឹមនឹងនោះ លោកបានបញ្ជាក់ថា មតិនានាក្នុងកិច្ចពិភាក្សានឹងបង្កើតឱកាស និងរួមចំណែកក្នុងការពូនជ្រំ និងលើកកម្ពស់ទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងកងកម្លាំងទាំងពីរ។ លោកឧត្តមសេនីយ៍ទោ ទៀង សោភ័ណ្ឌវង្ស ជឿជាក់ថា ដោយស្មារតីមោះមុត ភាពច្នៃប្រឌិត និងការលះបង់របស់យុវជន នាយទាហានវ័យក្មេងទាំងសងខាងនឹងបន្តសក្តិសម ជាមួយប្រពៃណីសាមគ្គីភាពរវាងប្រទេសទាំងពីរ ការសម្របសម្រួលកាន់តែជិតស្និទ្ធ និងអនុវត្តការងារកាន់តែមានប្រសិទ្ធភាពថែមទៀត។

មានប្រសាសន៍ក្នុងកម្មវិធីនេះ លោកវរសេនីយ៍ឯក Nguyen Thanh Hai បានចាត់ទុកថា ការបន្តបុព្វហេតុរបស់កងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ ក្នុងនោះនាយទាហានវ័យក្មេង នៃកងទ័ពការពារព្រំដែនវៀតណាម និងនាយទាហានវ័យក្មេងកងទ័ពជើងគោក និងកងរាជអាវុធហត្ថកម្ពុជាគឺដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សា ពូនជ្រំ និងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពប្រពៃណី និងសាមគ្គីភាពរវាងវៀតណាម និងកម្ពុជា។ ដោយដឹងច្បាស់អំពីបញ្ហានោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ថ្នាក់ដឹកនាំនៃរដ្ឋទាំងពីរ ក្រសួងការពារប្រទេសទាំងពីរ បញ្ជាការដ្ឋានការពារព្រំដែនវៀតណាម និងបញ្ជាការកងទ័ពជើងគោក   បញ្ជាការដ្ឋានកងរាជអាវុធហត្ថកម្ពុជា តែងតែយកចិត្តទុកដាក់លើការដឹកនាំ ណែនាំ និងបង្កើត លក្ខខណ្ឌអំណោយផលសម្រាប់នាយទាហានវ័យក្មេងក្នុងការបន្តខិតខំ លះបង់ និងធំធាត់។

លោកវរសេនីយ៍ឯក Nguyen Thanh Hai បានសង្កត់ធ្ងន់ថា នាយទាហានវ័យក្មេងនៃកងទ័ពការពារព្រំដែនវៀតណាម និងនាយទាហានវ័យក្មេងកងទ័ពជើងគោក កងរាជអាវុធហត្ថកម្ពុជា ត្រូវពង្រឹងការយល់ដឹង សិក្សា និងយល់ជ្រាបពីទស្សនៈរួមដែលសម្រេចបានរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ស្រាវជ្រាវ សិក្សា និងលើកកម្ពស់ការយល់ដឹងអំពីប្រវត្តិសាស្ត្រ អត្ថន័យ និងសារៈសំខាន់នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ សុខាភិបាល អប់រំ វប្បធម៌ ទេសចរណ៍ និងដឹកជញ្ជូន បង្កើនការចែករំលែកបទពិសោធន៍ល្អៗ និងវិធីច្នៃប្រឌិតក្នុងការសិក្សា ខិតខំ លត់ដំ និងអនុវត្តការងារតាមរយៈសកម្មភាពផ្លាស់ប្តូរនាយទាហានវ័យក្មេងដូចលើកនេះ បន្តបង្កើនស្មារតីប្រុងប្រយ័ត្ន សម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងទស្សនៈខុស និងកម្លាំងអរិភាព ដែលប៉ុនប៉ងបំបែកទំនាក់ទំនងរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរវៀតណាម និងកម្ពុជា៕

បកប្រែដោយ Minh Trung