នៅក្នុងកិច្ចពិភាក្សា ប្រតិភូទាំងឡាយបានសង្កត់ធ្ងន់ថា នាយទាហានវ័យក្មេងនៃកងទ័ពការពារព្រំដែនវៀតណាម និងនាយទាហានវ័យក្មេងនៃកងទ័ពជើងគោក និងកងរាជអាវុធហត្ថនៃកងយោធពលខេមរភូមិន្ទ គឺជាជំនាន់ដែលបន្តមរតកនូវបុព្វហេតុរបស់កងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សា ពូនជ្រំ និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណី និងសាមគ្គីភាពវៀតណាម-កម្ពុជា។

leftcenterrightdel
ប្រធានគណៈប្រតិភូនៃភាគីទាំងពីរ ចាប់ដៃគ្នារឹតបន្តឹងចំណងសាមគ្គីភាព និងមិត្តភាព

ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរតែងតែយកចិត្តទុកដាក់ចំពោះការដឹកនាំ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់នាយទាហានវ័យក្មេង ដើម្បីបន្តខិតខំប្រឹងប្រែង រួមវិភាគទាន អភិវឌ្ឍន៍ និងរីកចម្រើន។

leftcenterrightdel
ប្រតិភូក្នុងកិច្ចពិភាក្សា

ការធ្វើបទបង្ហាញក្នុងកិច្ចពិភាក្សានេះ បានបញ្ជាក់បន្ថែមអំពីតួនាទី ទំនួលខុសត្រូវ និងការសម្របសម្រួលរបស់នាយទាហានវ័យក្មេងនៃប្រទេសទាំងពីរក្នុងការអនុវត្តការគ្រប់គ្រង ការពារបូរណភាពទឹកដី និងសន្តិសុខព្រំដែនជាតិ កសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនាពេលខាងមុខ៕

បកប្រែដោយ Huyen Trang