លោកវរសេនីយ៍ឯក Nguyen Thanh Hai ប្រធានគណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពការពារព្រំដែនវៀតណាម អនុប្រធានស្នងការដ្ឋាន​នយោបាយកងទ័ពការពារព្រំដែនវៀតណាម បានទទួលស្វាគមន៍គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពជើងគោក និងកងរាជអាវុធហត្ថ នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ទៀន សោភ័ណវង្ស នាយសេនាធិការរងកងទ័ពជើងគោក និងជានាយការិយាល័យការពារព្រំដែនគោកនៃកងយោធពលខេមរភូមិន្ទ មកកាន់ប្រទេស​វៀតណាម ដើម្បីចូលរួមក្នុងកម្មវិធី “ជួបប្រាស្រ័យនាយទាហានវ័យក្មេងនៃកងទ័ពការពារព្រំដែនវៀតណាម ជាមួយ​នាយទាហានវ័យក្មេងនៃកងទ័ពជើងគោក និងកងរាជអាវុធហត្ថ នៃកងយោធពលខេមរភូមិន្ទ លើកទី២ ឆ្នាំ២០២៤"។

បន្ទាប់ពីពិធីទទួលស្វាគមន៍ ភាគីទាំងពីរបានរៀបចំសកម្មភាពដាំដើមឈើមិត្តភាព។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានរៀបចំការឃោសនា ចែកឯកសារ និងផ្សព្វផ្សាយច្បាប់នៅតំបន់ព្រំដែន ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ដែលកំពុងរស់នៅ និងធ្វើការនៅតំបន់ព្រំដែន វៀតណាម-កម្ពុជា។

ក្នុងឱកាសនេះ គណៈកម្មការរៀបចំបានផ្តល់អាហារូបករណ៍ជូនសិស្សានុសិស្សដែលជួបការលំបាកចំនួន ៤០ នាក់ ក្នុងនោះមានសិស្សវៀតណាមចំនួន ២០ នាក់ និងសិស្សកម្ពុជាចំនួន ២០ នាក់។

កាសែតកងទ័ពប្រជាជន សូមណែនាំរូបភាពមួយចំនួនអំពីកម្មវិធី “ជួបប្រាស្រ័យនាយទាហានវ័យក្មេងនៃកងទ័ពការពារព្រំដែនវៀតណាម ជាមួយ​នាយទាហានវ័យក្មេងនៃកងទ័ពជើងគោក និងកងរាជអាវុធហត្ថ នៃកងយោធពលខេមរភូមិន្ទ លើកទី២ ឆ្នាំ២០២៤" ដូចខាងក្រោម៖

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Thanh Hai ជូនផ្កាអបអរសាទរគណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពជើងគោក និងកងរាជអាវុធហត្ថ នៃកងយោធពលខេមរភូមិន្ទ

leftcenterrightdel
នាយទាហានវ័យក្មេងនៃកងទ័ពការពារព្រំដែនវៀតណាម ទទួលស្វាគមន៍គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពជើងគោក និងកងរាជអាវុធហត្ថ នៃកងយោធពលខេមរភូមិន្ទនៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai (ខេត្ត Tay Ninh ប្រទេសវៀតណាម)

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Thanh Hai និងលោកឧត្តមសេនីយ៍ទោ ទៀន សោភ័ណវង្ស រួមគ្នាដាំដើមឈើមិត្តភាព

leftcenterrightdel
នាយទាហានវ័យក្មេងនៃប្រទេសទាំងពីរ ដាំដើមឈើមិត្តភាព

leftcenterrightdel
នាយទាហានវ័យក្មេងចែកឯកសារ និងផ្សព្វផ្សាយច្បាប់នៅតំបន់ព្រំដែនជូន​ប្រជាពលរដ្ឋ

 

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Thanh Hai និងលោកឧត្តមសេនីយ៍ទោ ទៀន សោភ័ណវង្ស ផ្តល់អាហារូបករណ៍ជូន​សិស្សានុសិស្សដែលជួបការលំបាកនៃប្រទេសទាំងពីរ

បកប្រែដោយ Huyen Trang