ចាប់ផ្តើមកម្មវិធីជួបប្រាស្រ័យនាយទាហានវ័យក្មេងវៀតណាម-កម្ពុជានៅឆ្នាំ២០២៤
កប.អនឡាញ - តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាមដឹកនាំដោយលោកវរសេនីយ៍ឯក Tran Huu Dung អនុប្រធានគណៈយុវជនយោធា បានអញ្ជើញចូលរួមកម្មវិធីជួបប្រាស្រ័យនាយទាហានវ័យក្មេងវៀតណាម-កម្ពុជា នៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែសីហា។
នាថ្ងៃទី ២៦ ខែសីហា នាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាមបានចូលជួបសម្តែងការគួរសមជាមួយ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងបានទៅទស្សនកិច្ចការងារនៅកងពលតូចលេខ៧០ និងបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។
ក្នុងជំនួបសម្តែងការគួរសមនោះ លោកវរសេនីយ៍ឯក Tran Huu Dung បានអះអាងថា ដំណើរទស្សនៈកិច្ចនេះគឺក្នុងគោលបំណងផ្សព្វផ្សាយ និងអប់រំយុវជនវៀតណាមអំពីទំនាក់ទំនងប្រពៃណី និងជិតស្និទ្ធរវាងប្រទេសជិតខាងទាំងពីរ វៀតណាម និងកម្ពុជា ដែលត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំ កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។ នេះក៏ជាឱកាសដ៏មានតម្លៃដើម្បីពង្រឹងចំណងសាមគ្គីភាពរវាងកងទ័ពទាំងពីរ ជាពិសេសនាយទហានហានវ័យក្មេង។ លោកវរសេនីយ៍ឯក Tran Huu Dung សង្ឃឹមថា កងទ័ពទាំងពីរនឹងបន្តធ្វើការរួមគ្នា ដើម្បីរួមចំណែកកសាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ថែមទៀត។
រីឯខ្លួនវិញ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានសម្តែងក្តីសង្ឃឹមថា សកម្មភាពផ្លាស់ប្តូរ ទស្សនកិច្ចរបស់គណៈប្រតិភូលើកនេះ នឹងជួយឱ្យនាយទាហានវ័យក្មេងនៃភាគីទាំងពីរយល់គ្នាកាន់តែច្បាស់ និងរួមគ្នាប្តេជ្ញាអនុវត្តនូវទស្សនៈរបស់បក្សទាំងពីរ រដ្ឋទាំងពីរ កងទ័ពទាំងពីរ ឱ្យបានល្អ តាមពាក្យស្លោក "ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិតស្ថិរយូរអង្វែង"។
គួររំលឹកថា គណៈប្រតិភូបានទៅទស្សនាវិមានឈ្នះ-ឈ្នះ ដើម្បីស្វែងយល់បន្ថែមអំពីការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងគោកនយោបាយឈ្នះ-ឈ្នះរបស់កម្ពុជា។
បកប្រែដោយ Thanh Cong