ព្យុះទីហ្វុង Yagi ( លេខ ៣)  បានបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិយ៉ាងធំធេងនៅក្នុងទីក្រុងហាណូយ រួមទាំងទីរួមខេត្ដ Son Tay ជាកន្លែងដែលវិទ្យាស្ថានការពារដែនអាកាស - ទ័ពជើងអាកាសឈរជើង និងធ្វើឲ្យខូតខាតហេដ្ឋារចនាសម្ព័ន្ធ  ផ្ដួលរំលំដើមឈើរាប់ម៉ឺនដើម និងបណ្តាលឱ្យមានទឹកជំនន់ ប៉ះពាល់បរិស្ថាន និងជីវភាពរស់នៅ និងមានហានិភ័យផ្ទុះឡើងជំងឺរាតត្បាត។ 

បន្ទាប់ពីទឹកស្រកភ្លាម កម្មាភិបាលនិងសិក្ខាកាមជាង ២០០ នាក់ នៃវិទ្យាស្ថានការពារដែនអាកាស - ទ័ពជើងអាកាស រួមជាមួយ​បណ្ដាកងកម្លាំងមូលដ្ឋាន និងប្រជាជននៅសង្កាត់ Phu Thinh ទីរួមខេត្ដ Son Tay បានសម្អាតផ្លូវ និងធ្វើអនាម័យបរិស្ថាន ប្រមូលដើមឈើដែលត្រូវដួលរលំ; ស្ដារប្រឡាយ  ប្រមូលសំរាម និងបង្ការជំងឺរាតត្បាត...។

រហូតមកដល់ពេលនេះ ដោយការជួយទាន់ពេល និងសកម្មពីកម្មាភិបាលនិងយុទ្ធជននៃវិទ្យាស្ថានការពារដែនអាកាស - ទ័ពជើងអាកាស រួមទាំងកងកម្លាំងផ្សេងទៀត ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះកំពុងវិលមករកភាពប្រក្រតីឡើងវិញ។

ខាងក្រោមនេះជារូបភាពមួយចំនួនអំពីកម្មាភិបាលនិងសិក្ខាកាមនៃវិទ្យាស្ថានការពារដែនអាកាស - ទ័ពជើងអាកាសជួយប្រជាពលរដ្ឋជំនះផលវិបាកដោយព្យុះទីហ្វុង Yagi ៖

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Song Hai អនុប្រធាននយោបាយនៃវិទ្យាស្ថានការពារដែនអាកាស - ទ័ពជើងអាកាសចុះសួរសុខទុក្ខ និងលើកទឹកចិត្តប្រជាជនក្រោយព្យុះទីហ្វុង Yagi
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
កម្មាភិបាលនិងសិក្ខាកាមនៃវិទ្យាស្ថានការពារដែនអាកាស - ទ័ពជើងអាកាស ខិតខំជួយប្រជាជនជំនះផលវិបាកដោយព្យុះ

បកប្រែដោយ Pham Diep