អញ្ជើញចូលរួមនិងដឹកនាំការហ្វឹកហ្វឺនមានលោកឧត្តមសេនីយ៍ទោ Thai Dai Ngoc មេបញ្ជាការយោធភូមិភាគទី ៥; លោកឧត្តមសេនីយ៍ទោ Trinh Dinh Thach ប្រធាននយោបាយនៃយោធភូមិភាគទី ៥។
ការហ្វឹកហាត់បាញ់គ្រាប់ពិតនេះក្រោមចំណងជើងថា "កងវរសេនាធំថ្មើរជើងប្រើប្រាស់អាវុធបច្ចេកទេសវាយប្រហារខ្មាំងទម្លាក់ទ័ពតាមផ្លូវអាកាស" ចល័តកងទ័ព និងដាក់ពង្រាយកម្លាំងវាយប្រហារខ្មាំង។
ការហ្វឹកហាត់បាញ់គ្រាប់ពិតបានរួមចំណែកលើកកម្ពស់សមត្ថភាពដឹកនាំ ការធ្វើសេនាធិការជូនថ្នាក់ដឹកនាំ និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ ជាពិសេសការអនុវត្តគោលការណ៍ និងយុទ្ធវិធីនៃកងវរសេនាធំថ្មើរជើងវាយប្រហារខ្មាំងទម្លាក់ទ័ពតាមផ្លូវអាកាស និងវិធីសាស្រ្តនៃការរៀបចំនិងការប្រយុទ្ធ; ការសម្របសម្រួលប្រយុទ្ធនៅក្នុងតំបន់ការពារទប់ទល់; លើកកម្ពស់តួនាទីរបស់កងជីវពល និងការងារចលនាមហាជន...
ថ្លែងក្នុងការហ្វឹកហាត់នេះ លោកឧត្តមសេនីយ៍ទោ Thai Dai Ngoc បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងស្នាដៃរបស់អង្គភាពនានាដែលចូលរួមការហ្វឹកហាត់បាញ់គ្រាប់ពិត។
លោកមេបញ្ជាការយោធភូមិភាគទី ៥ បានស្នើឱ្យកងពលធំលេខ ២ និងបណ្ដាអង្គភាពបន្តសម្របសម្រួលជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើបានល្អក្នុងការចលនាមហាជន និងផ្តល់រង្វាន់ដល់អង្គភាព និងបុគ្គលដែលមានស្នាដៃល្អក្នុងការហ្វឹកហាត់ ព្រមទាំងដឹកនាំ និងអនុវត្ដបានល្អនូវការហ្វឹកហាត់ក្នុងឆ្នាំ ២០២៤...
បកប្រែដោយ Pham Diep
Type the code from the image