នៅប៉ុន្មានថ្ងៃចុងក្រោយនៃឆ្នាំ២០២៥កន្លងទោ លោក Nguyen Thanh Cuong នៅភូមិ Kim Dong ឃុំ Tuy Phuoc Dong (ខេត្ត Gia Lai វៀតណាម) បានរៀបចំរបស់របរ និងរៀបចំអាសនៈបុព្វបុរសដើម្បីស្វាគមន៍ឆ្នាំថ្មី។ ផ្ទះរបស់លោក Cuong ដែលត្រូវបានសាងសង់ឡើងដោយមានការជួយគាំទ្រពីកម្មាភិបាល និងយុទ្ធជននៃកងវរសេនាធំលេខ ៧៣៩ (បញ្ជាការដ្ឋានយោធាខេត្ត Gia Lai) ដោយមានផ្ទៃដីជាង ៦០ ម៉ែត្រការ៉េ និងបំពេញតាមលក្ខណៈវិនិច្ឆ័យ ដើម្បីឆ្លើយតបនឹងស្ថានភាពទឹកជំនន់ក្នុងតំបន់។ ដោយសម្លឹងមើលផ្ទះរឹងមាំ លោក Cuong បានកាន់ដៃកូនៗរបស់គាត់ ហើយណែនាំថា “ដោយទទួលការយកចិត្តទុកដាក់ និងការជួយគាំទ្រពីបក្ស រដ្ឋ អាជ្ញាធរមូលដ្ឋាន និងកងទ័ពលោកអ៊ំហូ ឥឡូវនេះគ្រួសារយើងមានផ្ទះថ្មីដ៏ធំទូលាយមួយ។ កូនៗត្រូវតែចងចាំនូវសគុណនេះ...”។

ជួបសំណេះសំណាលជាមួយយើង លោកវរសេនីយ៍ត្រី Nguyen Luc ជំនួយការគណៈកម្មការភស្តុភារកម្ម និងបច្ចេកទេស កងវរសេនាធំលេខ ៧៣៩ ដែលទទួលបន្ទុកសាងសង់ផ្ទះសម្រាប់គ្រួសារលោក Nguyen Thanh Cuong បានឲ្យដឹងថា ពេលយើងមកដល់ការដ្ឋានសាងសង់ យើងមានការព្រួយបារម្ភ ព្រោះផ្ទះរបស់លោក Cuong ស្ថិតនៅក្នុងតំបន់ទំនាបមួយ ដែលបំបែកដោយស្រះធំមួយ គ្មានផ្លូវសម្រាប់ដឹកជញ្ជូនសម្ភារៈ។ យើងសម្រេចចិត្តស្តុកសម្ភារៈនៅម្ខាងនៃស្រះ។ នៅពេលយប់ យើងបានប្រើទូកតូចៗដើម្បីដឹកជញ្ជូនសម្ភារៈចូលក្នុងផ្ទះ ខណៈពេលដែលនៅពេលថ្ងៃ យើងត្រូវបានសាងសង់ផ្ទះដើម្បីបំពេញតាមកាលកំណត់។ ទោះបីជាភារកិច្ចដ៏លំបាកក៏ដោយក៏ យើងពិតជាសប្បាយចិត្តណាស់ ព្រោះយើងមិនត្រឹមតែជួយប្រជាជនសាងសង់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកដល់ការកសាងទំនុកចិត្តជាមួយប្រជាជនផងដែរ។

leftcenterrightdel
លោកយាយ To Thi Sua និងយុទុ្ធជនរបស់កងពលតូចវិស្វកម្មលេខ៧ ក្នុងផ្ទះថ្មី

លោកយាយ To Thi Sua និងកូនស្រីពិការរបស់គាត់ ដែលរស់នៅក្នុងភូមិ Chanh Hoi ឃុំ Ngo May (ខេត្ត Gia Lai) ក៏បានទទួលជំនួយពីកងទ័ពក្នុងការសាងសង់ផ្ទះថ្មីមួយផងដែរ។ លោកយាយ បានរៀបរាប់ថា នៅពេលដែលផ្ទះរបស់ពួកគេត្រូវបានបំផ្លាញដោយព្យុះទីហ្វុងលេខ១៣ ខ្ញុំ និងកូនស្រីបានយំជាមួយគ្នាស្ទើរតែរាល់យប់ ដោយមិនដឹងថាត្រូវរកលុយពីណាដើម្បីសាងសង់ឡើងវិញ។ ដោយទទួលប្រាក់ជំនួយពីរដ្ឋ និងជំនួយពីកងពលតូចវិស្វកម្មលេខ៧ (អង្គទ័ពលេខ៣៤) លោកយាយ និងកូនស្រីបានយំម្តងទៀត ប៉ុន្តែលើកនេះដោយក្តីរីករាយយ៉ាងខ្លាំង។

ក្នុងការអនុវត្ត "យុទ្ធនាការ Quang Trung" បញ្ជាការដ្ឋានអង្គទ័ពលេខ៣៤ បានបង្កើតគណៈកម្មាធិការដឹកនាំ ហើយបញ្ជូនកម្មាភិបាល និងយុទ្ធជនជាង ៩០០ នាក់ រួមជាមួយយានយន្តគ្រប់ប្រភេទចំនួន ៣៧ គ្រឿង ដើម្បីជួយប្រជាជននៅខេត្ត Gia Lai និងខេត្ត Dak Lak សាងសង់ផ្ទះចំនួន ៨០ ខ្នង រួមទាំង ៦៤ ខ្នងនៅខេត្ត Gia Lai។ បញ្ជាការដ្ឋានយោធាខេត្ត Gia Lai បានបញ្ជូនកម្មាភិបាល និងយុទ្ធជនជាង ១៧០ នាក់ដើម្បីជួយសាងសង់ផ្ទះចំនួន ៣០ ខ្នងឡើងវិញ។ អង្គភាពនានានៃយោធភូមិភាគទី ៥ និងកម្លាំងនគរបាលបានខិតខំបញ្ចប់ការសាងសង់ផ្ទះសម្រាប់ប្រជាជនមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ២០២៦។

លោកវរសេនីយ៍ឯក Nguyen The Vinh មេបញ្ជាការនៃបញ្ជាការដ្ឋាមយោធាខេត្ត Gia Lai បានសម្តែងការពេញចិត្តថា ជាមួយនឹងការអនុវត្ត "យុទ្ធនាការ Quang Trung" ដោយជោគជ័យ កម្មាភិបាល និងយុទ្ធជននៃកងទ័ពបានបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អចំពោះប្រជាជនម្តងទៀត ដោយរួមចំណែកដល់ផ្សព្វផ្សាយគុណភាព និងវប្បធម៌ល្អរបស់កងទ័ពលោកអ៊ំ ហូ ក្នុងយុគសម័យថ្មី៕

បកប្រែដោយ Thuy Anh