ខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការសាងសង់ផ្ទះថ្មីជូនប្រជាពលរដ្ឋក្នុង "យុទ្ធនាការ Quang Trung" មុនថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦
កប.អនឡាញ - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទើបតែចុះហត្ថលេខាលើសារទូរលេខលេខ ០១/CĐ-TTg ដោយស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានាខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្នុង "យុទ្ធនាការ Quang Trung"។
ដូច្នេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យលេខាគណៈកម្មាធិការបក្សខេត្តនិងក្រុង និងប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងក្រុង បន្ដដឹកនាំនិងកៀរគរធនធាននិងកម្លាំងឱ្យបានច្រើនបំផុតដើម្បីធ្វើការទាំងយប់ទាំងថ្ងៃ ធ្វើការនៅថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យ ដើម្បីបញ្ចប់ការសាងសង់ផ្ទះជូនប្រជាពលរដ្ឋដែលត្រូវរងការដួលរលំដោយទឹកជំនន់ឲ្យមុនថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦។
    |
 |
|
ខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការសាងសងផ្ទះថ្មីជូនប្រជាពលរដ្ឋក្នុង "យុទ្ធនាការ Quang Trung" មុនថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦ |
ក្នុងករណីមានការលំបាក ឬ ឧបសគ្គលើសពីសិទ្ធិអំណាច និងសមត្ថភាពរបស់មូលដ្ឋាន ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឬ ក្រុង ត្រូវរាយការណ៍ជាបន្ទាន់ជូននាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងដូចជា ក្រសួងការពារប្រទេស នគរបាល កសិកម្មនិងបរិស្ថាន ហិរញ្ញវត្ថុ និងប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមយឺតបំផុតនៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៦។ វឌ្ឍនភាពនៃយុទ្ធនាការនេះមិនបានយឺតដោយហេតុផលណាមួយឡើយ។
លោកនាយករដ្ឋមន្ត្រីស្នើឲ្យប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមដឹកនាំរណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ និងអង្គការផ្សេងទៀត ឱ្យផ្សព្វផ្សាយនិងចលនាប្រជាជនលើកកម្ពស់ស្មារតីខ្លួនទីពឹងខ្លួន ជំនះការលំបាក សាងសង់ផ្ទះឡើងវិញ និងស្តារផលិតកម្ម និងអាជីវកម្មឡើងវិញ។ លោកនាយករដ្ឋមន្ត្រីស្នើឱ្យរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងរដ្ឋមន្ត្រីក្រសួងនគរបាលចាត់បញ្ជូនកងកម្លាំងអតិបរមា ដើម្បីជួយគាំទ្រមូលដ្ឋានក្នុងការសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្នុង "យុទ្ធនាការ Quang Trung" ឱ្យសម្រេចតាមកំណត់៕
បកប្រែដោយ Thanh Cong