នាថ្ងៃទី ២ ខែមករា Sputnik បានកត់សម្គាល់ ថា ក្បួនព្យុហយាត្រាដើម្បីរំលឹកខួបលើកទី ៥០ នៃការរំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ / ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥) ខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហាប្រកបដោយជោគជ័យ (ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៤៥ / ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥) និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ / ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥) គឺស្ថិតក្នុងចំនួនក្បួនព្យុហយាត្រាដ៏លេចធ្លោបំផុតនៃឆ្នាំ ២០២៥។

leftcenterrightdel
ផែនព្យុហយាត្រានៃកងទ័ពប្រជាជនវៀតណាមនៅក្នុងពិធីរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហាប្រកបដោយជោគជ័យ និងទិវាបុណ្យឯករាជ្យជាតិ (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥)

ដោយវាយតម្លៃខ្ពស់ចំពោះកម្លាំងរបស់កងទ័ពប្រជាជនវៀតណាម Sputnik បានបញ្ជាក់ថា កងទ័ពប្រជាជនវៀតណាមកំពុងក្លាយជា "កម្លាំងបច្ចេកវិទ្យាខ្ពស់នៃសតវត្សរ៍ទី ២១"។

«ក្បួនព្យុហយាត្រាទាំងពីរនៅវៀតណាមក្នុងឆ្នាំ ២០២៥ បង្ហាញថា វៀតណាមកំពុងពង្រឹងការការពារជាតិ និងសន្តិសុខដោយឥតឈប់ឈរ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាព ព្រមទាំងកំពុងអភិវឌ្ឍឧស្សាហកម្មការពារជាតិរបស់ខ្លួន។ ហើយជាការពិតណាស់ កងទ័ពប្រជាជនវៀតណាមត្រៀមខ្លួនជាស្រេចឆ្លើយតបទៅនឹងបញ្ហាប្រឈម និងការគំរាមកំហែងពីខាងក្រៅ» នេះបើតាមការសង្កត់ធ្ងន់របស់ Sputnik៕

បកប្រែដោយ Huyen Trang