ពិធីបុណ្យអំណរស្រូវថ្មីមិនត្រឹមតែជាឱកាសមួយសម្រាប់ជនរួមជាតិ S’tieng អរព្រះគុណអាទិទេពដែលបាននាំមករដូវកាលអំណោយផលប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់អ្នកភូមិជួបជុំគ្នាដើម្បីចែករំលែកក្តីសប្បាយរីករាយដោយសារមានរដូវកាលមួយដ៏បរិបូរផងដែរ។

តាមព្រឹទ្ធាចារ្យភូមិ S’tieng ពិធីបុណ្យអំណរស្រូវថ្មីមានតាំងពីយូរយារណាស់មកហើយ ដែលទាក់ទងនឹងការផលិតកសិកម្ម និងមានទ្រង់ទ្រាយធំបំផុតក្នុងចំណោមពិធីបុណ្យរបស់ជនជាតិ S’tieng។ មុនថ្ងៃបុណ្យនេះ ព្រឹទ្ធាចារ្យភូមិស្នើឲ្យអ្នកភូមិរៀបចំគ្រឿងដង្វាយ។ យុវជននឹងរៀបចំកន្លែងធ្វើពិធីបុណ្យ ដំឡើងដើម Neu និងរៀបចំគ្រឿងដង្វាយដល់អាទិទេពស្រូវ។ ក្រុមរាំ និងក្រុមគងឃ្មោះក៏សម្តែងក្នុងពិធីបុណ្យដែរ។

leftcenterrightdel
ការសម្ដែងគងឃ្មោះរបស់ជនរួមជាតិ S'tieng ក្នុងពិធីបុណ្យអំណរស្រូវថ្មី

នៅដើមពិធីបុណ្យនេះ គណៈកម្មការរៀបចំនឹងអញ្ជើញព្រឹទ្ធាចារ្យភូមិធ្វើពិធីសែន។ លោកព្រឹទ្ធាចារ្យភូមិក្នុងនាមអ្នកភូមិបានសូមអរព្រះគុណ Giang (អាទិទេព) ព្រះជាម្ចាស់ផ្ទៃមេឃផែនដី ដែលបាននាំមកនូវអាកាសធាតុល្អ ដើម្បីឲ្យអ្នកភូមិទទួលបានផលល្អ និងស្រូវពេញផ្ទះ ហើយអរព្រះគុណព្រះដែលបានប្រទានឲ្យអ្នកភូមិមានសុខភាពល្អ... បន្ទាប់ពីពិធីថ្វាយបង្គំ ព្រឹទ្ធាចារ្យភូមិ យុវជនយុវនារីជនជាតិ S’tieng ក្នុងសំលៀកបំពាក់ប្រពៃណីបានរាំក្នុងសំឡេងគងឃ្មោះ...

ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យ ប្រជាជននៅក្នុងមូលដ្ឋាន និងអ្នកទេសចរក៏មានឱកាសចូលរួមល្បែងប្រជាប្រិយដោយពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់ជនជាតិភាគតិច ការតាំងបង្ហាញផលិតផលត្បាញ និងរបរប្រើប្រាស់ក្នុងផ្ទះ ដែលធ្វើដោយជនរួមជាតិ S'tieng។

លោក Nguyen Van Loc លេខារងអចិន្ត្រៃយ៍គណៈកម្មាធិការបក្សឃុំ An Khuong បានឲ្យដឹងថា ពិធីបុណ្យអំណរស្រូវថ្មីគឺជាសកម្មភាពវប្បធម៌ពិសេសមួយរបស់ជនជាតិ S’tieng ដោយសម្ដែងអរព្រះគុណអាទិទេពដែលបានាំមករដូវកាលអំណោយផល អាកាសធាតុល្អ បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនក្នុងឆ្នាំថ្មី។ នាពេលខាងមុខ ឃុំ An Khuong នឹងបង្កើនការរៀបចំសកម្មភាពរក្សាពិធីបុណ្យប្រពៃណី និងលក្ខណៈវប្បធម៌ ចូលរួមចំណែកកសាងទំនាក់ទំនងសាមគ្គីភាព និងជិតស្និទ្ធក្នុងសហគមន៍ជនជាតិដែលរស់នៅក្នុងតំបន់៕

បកប្រែដោយ Thuy Anh