ឃុំ O Lam (ខេត្ត An Giang វៀតណាម) រៀបចំការប្រកួត “បុកអង្ករសំប៉ែត” ឆ្នាំ២០២៥
កប.អនឡាញ - នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា គណៈកម្មាធិការប្រជាជនឃុំ O Lam (ខេត្ត An Giang វៀតណាម) បានរៀបចំការប្រកួត “បុកអង្ករសំប៉ែត” ឆ្នាំ២០២៥។
នេះគឺជាសកម្មភាពមួយនៅក្នុងស៊េរីសកម្មភាពនៃពិធីបុណ្យអកអំបុក - ពិធីសែនព្រះខែ ដែលជាពិធីបុណ្យប្រពៃណីដ៏ពិសេសរបស់ជនរួមជាតិខ្មែរនៅភាគខាងត្បូង។ ការប្រកួតឆ្នាំនេះ បានទាក់ទាញការចូលរួមពីក្រុមចំនួន ១៥ មកពីភូមិ សាលារៀននានា កងកម្លាំងប្រដាប់អាវុធ និងអង្គការមហាជនក្នុងឃុំ។ កម្មវិធីក៏មានល្បែងប្រជាប្រិយដូចជា លោតបាវ ទាញព្រ័ត្រ...
    |
 |
|
ឃុំ O Lam ខេត្ត An Giang រៀបចំការប្រកួត “បុកអង្ករសំប៉ែត” ឆ្នាំ២០២៥ |
លោក Neang Sam Bo អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ O Lam បានសង្កត់ធ្ងន់ថា ការប្រកួត “បុកអង្ករសំប៉ែត” មិនត្រឹមតែជាឱកាសមួយដើម្បីរំលឹកឡើងវិញ និងលើកតម្កើងមុខរបរប្រពៃណីរបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការតភ្ជាប់សហគមន៍ លើកកម្ពស់ស្មារតីសាមគ្គីភាព ភាពច្នៃប្រឌិត បង្កើតបរិយាកាសរីករាយសម្រាប់ប្រជាជន។
ការប្រកួតនេះគឺជាសកម្មភាពជាក់ស្តែងមួយដើម្បីថែរក្សា និងលើកកម្ពស់តម្លៃវប្បធម៌នៃជនជាតិ ព្រមទាំងផ្សព្វផ្សាយរូបភាពរបស់អ្នកឃុំ O Lam ដែលរួសរាយរាក់ទាក់ សាមគ្គី និងពោរពេញទៅដោយមនោសញ្ចេតនា។
ការប្រកួតបានបញ្ចប់ក្នុងបរិយាកាសរីករាយ ពោរពេញទៅដោយស្មារតីនៃការផ្លាស់ប្តូរ និងសាមគ្គីភាព រួមចំណែកដល់ការធ្វើឲ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាជន ដែលបង្កើតជាចំណុចលេចធ្លោសម្រាប់បុណ្យអកអំបុក ឆ្នាំនេះ៕
បកប្រែដោយ Thuy Anh