អញ្ជើញចុះត្រួតពិនិត្យ និងស្វែងយល់អំពីស្ថានភាពជំនះពុះពារផលវិបាកដោយសារទឹកជំនន់ និងការបាក់ដីនៅភូមិ Dong Tam ឃុំ Yen Thanh ស្រុក Quang Binh ខេត្ត Ha Giang លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានចុះសួរសុខទុក្ខ លើកទឹកចិត្ត និងផ្តល់អំណោយដល់ប្រជាជនរងគ្រោះដោយសារព្យុះ ទឹកជំនន់ និងការបាក់ដី។ ទន្ទឹមនឹងនោះ លោកបានលើកសរសើរចំពោះគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងប្រជាជនដែលបានម្ចាស់ការព្យាករណ៍ស្ថានការណ៍ ដើម្បីផ្លាស់ទីផ្ទះគ្រួសារទាំង ៣៦ នៅតំបន់គ្រោះថ្នាក់ទាន់ពេលវេលា។ ដូច្នេះហើយនៅពេលដែលមានទឹកជំនន់ និងបាក់ដីកើតឡើង ដែលបង្កឲ្យផ្ទះចំនួន ៥ ខ្នងត្រូវបានកប់ និងផ្ទះចំនួន ៣១ ខ្នងត្រូវបានរលំ ប៉ុន្តែមិនមានការបាត់បង់អាយុជីវិតនោះទេ។ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ក៏បានចុះទៅស្វែងយល់អំពីការងារជំនះពុះពារផលវិបាកដោយសារទឹកជំនន់ និងលើកទឹកចិត្ត និងផ្តល់អំណោយដល់ប្រជាជននៅភូមិ Kim ឃុំ Dong Yen ស្រុក Bac Quang។

leftcenterrightdel
 
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ចុះត្រួតពិនិត្យ និងស្វែងយល់អំពីស្ថានភាពជំនះ​ពុះពារផលវិបាកដោយសារទឹកជំនន់ និងការបាក់ដីនៅភូមិ Dong Tam ឃុំ Yen Thanh ស្រុក Quang Binh

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំខេត្ត Ha Giang លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានវាយតំលៃខ្ពស់ចំពោះស្មារតីម្ចាស់ការ និងការព្យាករណ៍ដ៏ត្រឹមត្រូវរបស់ខេត្ត Ha Giang ដើម្បីផ្លាស់ប្តូរទីលំនៅទាន់ពេល និងកាត់បន្ថយការខូចខាតជាអប្បបរមា។ លោកបានសង្កត់ធ្ងន់ថា ការងារបន្ទាន់ក្នុងការជម្នះពុះពារផលវិបាកដោយសារព្យុះ និងទឹកជំនន់នាពេលបច្ចុប្បន្ននេះ គឺផ្តោតទៅលើការថែទាំ និងជួយប្រជាជនវិលមករកជីវភាពរស់នៅធម្មតាឡើងវិញ។ អាស្រ័យហេតុនេះ គណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវក្តាប់ឲ្យបានខ្ជាប់ខ្ជួននូវតំបន់ ដោយយកចិត្តទុកដាក់ជាពិសេសចំពោះការធានានូវស្បៀងអាហារ និងទឹកស្អាតសម្រាប់ប្រជាជន ជាពិសេសប្រជាជនដែលនៅដាច់ពីគេដោយសារទឹកជំនន់។ សម្រាប់គ្រួសារដែលបាត់បង់ផ្ទះត្រូវមានគម្រោងជួយសាងសង់ផ្ទះឡើងវិញនាពេលឆាប់ៗ។ យកចិត្តទុកដាក់ដើម្បីឱ្យសិស្សានុសិស្សបានទៅសាលារៀន ហើយមន្ទីរពេទ្យ និងមណ្ឌលសុខភាពអាចដំណើរការឡើងវិញនាពេលឆាប់ៗ។ល៕

បកប្រែដោយ Huyen Trang