leftcenterrightdel
 
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ចុះពិនិត្យតំបន់លិចទឹកនៅឃុំ My Bang ស្រុក Yen Son (ខេត្ត Tuyen Quang)

លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានចុះពិនិត្យតំបន់លិចទឹកមួយចំនួននៅឃុំ My Bang (ស្រុក Yen Son) និងទីក្រុង Tuyen Quang អញ្ជើញចុះសួរសុខទុក្ខ លើកទឹកចិត្ត និងផ្តល់អំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់ព្យុះ និងទឹកជំនន់ និងក្នុងស្ថានភាពលំបាក។

leftcenterrightdel
 
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ជូនអំណោយដល់ប្រជាជនដែលរងផលប៉ះពាល់ដោយខ្យល់ព្យុះ និងទឹកជំនន់នៅទីក្រុង Tuyen Quang

ក្នុងជំនួបជាមួយគណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត Tuyen Quang លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានស្នើឲ្យគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រព័ន្ធនយោបាយទាំងមូលរបស់ខេត្ត Tuyen Quang បន្តខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តជំនះពុះពារលើផលវិបាកនៃខ្យល់ព្យុះ និងទឹកជំនន់ ដោយផ្តោតលើការជួយសង្គ្រោះប្រជាជន ហើយនិងត្រូវគិតទុកជាមុនអំពីស្ថានភាពអាចកើតឡើងជាយថាហេតុ ផ្លាស់ទីប្រជាជនទៅកន្លែងមានសុវត្ថិភាព  កុំឱ្យប្រជាជនអត់ឃ្លាន។ ក្រោយទឹកជំនន់ ត្រូវបំពេញការងារបង្ការ និងទប់ស្កាត់ការរាតត្បាតឱ្យបានល្អ ធ្វើអនាម័យបរិស្ថាន ហើយឆាប់វិលមករកភាពប្រក្រតីវិញ ជាពិសេសសាលារៀន និងមណ្ឌលសុខាភិបាល និងជួយគាំទ្រករណីជួបការលំបាក។ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ក៏បានស្នើរឲ្យយោធភូមិភាគទី២ បន្តរៀបចំកម្លាំង និងមធ្យោបាយជួយប្រជាពលរដ្ឋនៅពេលចាំបាច់។

បកប្រែដោយ Duy Hoan