មកទល់បច្ចុប្បន្ននេះ ការហ្វឹកហ្វឺនសម្រាប់អង្គភាពទាំងពីរត្រូវបានបញ្ចប់តាមការគ្រោងទុក ស្របតាមបទប្បញ្ញត្តិ និងតម្រូវការរបស់អង្គការសហប្រជាជាតិ។ ការងារត្រៀមរៀបចំសម្រាប់ពិធីចេញដំណើរដែលគ្រោងធ្វើនៅថ្ងៃទី២៤ ខែកញ្ញា ត្រូវបានបញ្ចប់ជាស្ថាពរហើយ។ ក្នុងរយៈពេលដែលនៅសល់មុនពេលចេញដំណើរ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម នឹងរៀបចំការបណ្តុះបណ្តាលបន្ថែមលើប្រតិបត្តិការម៉ាស៊ីនភ្លើង និងការជួសជុលឧបករណ៍ ដើម្បីបង្កើនសមត្ថភាព និងជំនាញរបស់ក្រុមវិស្វកម្មលេខ៣ តាមតម្រូវការជាក់ស្តែងនៅក្នុងតំបន់បេសកកម្ម។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan ថ្លែងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ

លោកឧត្តមសេនីយ៍ឯក Phung Si Tan បានបញ្ជាឱ្យនាយកដ្ឋានរក្សាសន្តិភាពវៀតណាម ស្ថាប័ន និងអង្គភាពនានាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីជម្នះពុះពារការលំបាក និងត្រៀមជាស្រេចនូវយានជំនិះ និងឧបករណ៍ឱ្យបានល្អបំផុតតាមស្តង់ដារអង្គការសហប្រជាជាតិ ដើម្បីបំពេញការងារក្នុងតំបន់ ក៏ដូចជា ពិធីចេញដំណើរនៃអង្គភាពទាំងពីរ។ ការដឹកជញ្ជូនមនុស្ស និងទំនិញទៅកាន់ស្ថានបេសកកម្ម ត្រូវអនុវត្តតាមកាលវិភាគ ធានាសុវត្ថិភាព; សម្របសម្រួលជាមួយស្ថានទូត និងអនុព័ន្ធយោធាអូស្ត្រាលីប្រចាំវៀតណាម ដើម្បីគាំទ្រការដឹកជញ្ជូនសមាជិកកងពេទ្យកម្រិត២ លេខ៦ ទៅកាន់ស្ថានបេសកកម្មស៊ូដង់ខាងត្បូង និងស្វាគមន៍សមាជិកកងពេទ្យកម្រិត២ លេខ៥ ត្រឡប់មកប្រទេសវិញ។

លោកឧត្តមសេនីយ៍ឯក Phung Si Tan បានស្នើឱ្យអង្គភាពនានាបន្តយកចិត្តទុកដាក់លើគោលនយោបាយជួយឧបត្ថម្ភដល់សមាជិកក្រុមវិស្វកម្មលេខ៣ និងសមាជិកកងពេទ្យកម្រិត២ លេខ៦ ឲ្យ​សមាជិកនៃអង្គភាពទាំងពីរទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាមួយ​ស្មាតរី​ល្អ​បំផុត៕

បកប្រែដោយ Huyen Trang