នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពពិភពលោកនិងតំបន់ រួមទាំងស្ថានភាពប្រទេស កងទ័ព គោលនយោបាយការបរទេស និងគោលនយោបាយការពារជាតិរបស់ប្រទេសរៀងៗខ្លួន។ នាពេលកន្លងមកនេះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ គឺជាវិស័យមួយដ៏សំខាន់នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរដែលទទួលបានការយកចិត្តទុកដាក់ និងជំរុញពីថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ព​នៃភាគីទាំងពីរ រួមទាំងការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបជាន់ខ្ពស់ផងដែរ។​ ការងារបក្សនិងការងារនយោបាយគឺជាខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរវាយតម្លៃខ្ពស់។ ចាប់តាំងពីអគ្គស្នងការដ្ឋាននយោបាយនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០០៨ មកដល់ពេលនេះ  ភាគីទាំងពីរបានអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការជាក់ស្ដែងជាច្រើនដូចជា ការផ្លាស់ប្តូរគណៈប្រតិភូឯកទេស ការផ្លាស់ប្តូរសៀវភៅផ្សព្វផ្សាយអប់រំនយោបាយ... រួមចំណែកពង្រឹងការយល់ដឹងរវាងកងទ័ពនៃប្រទេសទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសក្នុងកិច្ចពិភាក្សារការងារ

នាពេលខាងមុខ ភាគីទាំងពីរនឹងផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល; ការផ្លាស់ប្តូរវប្បធម៌ និងការប្រកួតកីឡាយោធា; ការស្រាវជ្រាវនិងដាក់ពង្រាយកិច្ចសហប្រតិបត្តិការក្នុងវេជ្ជសាស្ត្រយោធា រួមទាំងឱសថបុរាណផងដែរ។ កិច្ចសហប្រតិបត្តិការក្នុងការការពារព្រំដែន ឧស្សាហកម្មការពារជាតិ បច្ចេកវិទ្យាយោធា ការចែករំលែកព័ត៌មាន និងបញ្ហាស្រាវជ្រាវយុទ្ធសាស្ត្រ ពង្រឹងកិច្ចសហប្រតិបត្តិការលើវេទិកាពហុភាគី... អំពីកិច្ចសហប្រតិបត្តិការក្នុងការងារបក្ស ការងារនយោបាយ ភាគីទាំងពីរបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងអគ្គស្នងការដ្ឋាននយោបាយនៃប្រទេសទាំងពីរដោយផ្តោតលើការផ្លាស់ប្តូរគណៈប្រតិភូឯកទេស សៀវភៅផ្សព្វផ្សាយនិងអប់រំនយោបាយនិងការផ្លាស់ប្តូរបទពិសោធន៍ក្នុងការងារបក្ស និងការងារនយោបាយ... រួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងការពារជាតិទ្វេភាគី។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សាការងារ

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានរំលឹកឡើងវិញនូវការអញ្ជើញរបស់ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមអញ្ជើញថ្នាក់ដឹកនាំក្រសួងការពារជាតិកូរ៉េខាងជើងចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជន​វៀតណាម និងពាំនាំសេចក្ដីអញ្ជើញរបស់លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម ជូនចំពោះប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនកូរ៉េខាងជើងមកបំពេញទស្សនកិច្ចនៅ​វៀត​ណាមក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានគោរពអញ្ជើញលោកឧត្តមសេនីយ៍ឯក Kim Min Seop មកប្រទេសវៀតណាម ដើម្បីចូលរួមខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី ២ នៅខែធ្នូឆ្នាំនេះ។

នារសៀលថ្ងៃដដែល គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញទៅទស្សនាអង្គភាពទ័ពពិសេសនៃកងទ័ពប្រជាជនកូរ៉េខាងជើង៕

បកប្រែដោយ​ Pham Diep