លោកវរសេនីយ៍ឯក Bui Xuan Thang នាយកនគរបាលខេត្ត Binh Phuoc និងលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានជាសហអធីបតីនៃកិច្ចប្រជុំ។ 

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ baobinhphuoc.com.vn)

យោងតាមរបាយការណ៍ស្តីពីការសម្របសម្រួលរវាងនគរបាលខេត្ត Binh Phuoc និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក្នុងរយៈពេលកន្លងមក កងកម្លាំងនគរបាលនៃខេត្តទាំងពីរបានអនុវត្តយ៉ាងសកម្មនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស និងការពារសន្តិសុខតាមព្រំដែន។

ក្នុងស្មារតីនៃខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលបានឯកភាព និងចុះហត្ថលេខាក្នុងកិច្ចប្រជុំលើកទី៣ នគរបាលខេត្តទាំងពីរបានផ្លាស់ប្តូរព័ត៌មានជាប្រចាំ និងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង ត្រួតពិនិត្យព្រំដែន និងបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស គ្រប់គ្រងអន្តោប្រវេសន៍ ទប់ស្កាត់ការឆ្លងដែនខុសច្បាប់របស់ពលរដ្ឋនៃប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព។ នគរបាលនៃខេត្តទាំងពីរក៏បានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែន និងប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្មគ្រប់ប្រភេទ គ្រឿងញៀន និងការជួញដូរមនុស្ស។ល។

leftcenterrightdel
លោកវរសេនីយ៍ឯក Bui Xuan Thang នាយកនគរបាលខេត្ត Binh Phuoc និងលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមតំបន់ព្រំដែន (រូបថត៖ baobinhphuoc.com.vn)

នៅក្នុងកិច្ចប្រជុំ អង្គភាពជំនាញនៃនគរបាលខេត្តទាំងពីរបានពិភាក្សាអំពីខ្លឹមសារនៃការសម្របសម្រួល និងការផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមតំបន់ព្រំដែន។

ដើម្បីបន្តពង្រីកលទ្ធផលដែលសម្រេចបាន នគរបាលខេត្ត Binh Phuoc និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឯកភាពគ្នាលើទិសដៅ និងចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមតំបន់ព្រំដែននាពេលខាងមុខ ក្នុងស្មារតីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ លើគ្រប់ទិដ្ឋភាពទាំងអស់៕

បកប្រែដោយ Huyen Trang