ការប្រឡងភាសាខ្មែរក្នុងកងទ័ពការពារព្រំដែនឆ្នាំ ២០២៤ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកញ្ញា ដើម្បីវាយតម្លៃសមត្ថភាពនិយាយភាសាខ្មែរកម្រិត B1 របស់នាយទាហាន និងយោធិននៃកងទ័ពការពារព្រំដែនខេត្ដជាប់ព្រំដែនវៀតណាម- កម្ពុជា។

ការប្រឡងបានទាក់ទាញនាយទាហានចំនួន ៧០ នាក់ មកពីអង្គភាពការពារព្រំដែនចំនួន ១០ ក្នុងខេត្ត៖ Kon Tum, Gia Lai, Dak Lak, Dak Nong, Binh Phuoc, Tay Ninh, Long An, Dong Thap, An Giang, Kien Giang ។

leftcenterrightdel
ប្រតិភូចូលរួមពិធីបើកការប្រឡងភាសាខ្មែរក្នុងកងទ័ពការពារព្រំដែនឆ្នាំ២០២៤

ថ្លែងសុន្ទរកថាបើកការប្រឡង លោកឧត្តមសេនីយ៍ត្រី Tran Hai Binh នាយរងសេនាធិការនៃកងទ័ពការពារព្រំដែនបានឲ្យដឹងថា សមាជិកនៃក្រុមប្រឡងនឹងលើកកំពស់ស្មារតីទទួលខុសត្រូវ និងសម្រេចបានលទ្ធផលល្អបំផុត។ ទន្ទឹមនឹងនោះ លោក​នាយរងសេនាធិការនៃកងទ័ពការពារព្រំដែន សង្ឃឹមថា ការប្រឡងនឹងបង្កើតចលនាក្នុងការរៀនភាសាបរទេស លើកកម្ពស់សមត្ថភាពនិយាយភាសាបរទេសសម្រាប់នាយទាហាន និងទាហានដែលកំពុងបំពេញភារកិច្ចនៅប៉ុស្តិ៍ការពារព្រំដែន។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Tran Hai Binh នាយរងសេនាធិការនៃកងទ័ពការពារព្រំដែនថ្លែងសុន្ទរកថាបើកការប្រឡង

ការប្រឡងភាសាខ្មែរក្នុងកងទ័ពការពារព្រំដែនឆ្នាំ ២០២៤ គឺជាឱកាសសម្រាប់នាយទាហាន និងយោធិននៃកងទ័ពការពារព្រំដែនខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា ផ្លាស់ប្តូរ និងរៀនសូត្រពីបទពិសោធន៍គ្នាទៅវិញទៅមក។ លើកកំពស់ការឃោសនា អំពីគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ និងផ្សព្វផ្សាយលក្ខណៈវប្បធម៌ពិសេសរបស់វៀតណាមទៅកាន់មិត្តអន្តរជាតិ រួមចំណែកជាក់ស្ដែងក្នុងការអនុវត្តការងារការពារព្រំដែនប្រកបដោយជោគជ័យ៕

បកប្រែដោយ Pham Diep