leftcenterrightdel
 
leftcenterrightdel
គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាមទៅទស្សនកិច្ចនៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក

បន្ទាប់ពីទៅទស្សនាអាគាប្រពៃណីរបស់បញ្ជាការដ្ឋានទ័ពពិសេសរួចមក គណៈប្រតិភូបានជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហារង និងពលទាហាននៃអង្គភាព។

ក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Tran Huu Dung អនុប្រធានគណៈយុវជនយោធាបានសម្តែងការចាប់អារម្មណ៍អំពីប្រវត្តិនៃការបង្កើត និងអភិវឌ្ឍន៍របស់បញ្ជាការដ្ឋានទ័ពពិសេស ហើយរីករាយដែលបានជួបជាមួយនាយទាហានវ័យក្មេងកម្ពុជាជាច្រើនរូបដែលបានទៅសិក្សានៅប្រទេសវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ដោយអះអាងថា កងទ័ពទាំងពីរប្រកៀកស្មាគ្នាជានិច្ចក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ លោកវរសេនីយ៍ឯក Tran Huu Dung សង្ឃឹមថា ភាគីទាំងពីរនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកព័ត៌មានមានប្រយោជន៍ក្នុងវិស័យជំនាញ ការសិក្សា និងការងារយោធារបស់ប្រទេសនីមួយៗ។ ធ្វើការងារបានល្អក្នុងការអប់រំនាយទាហានវ័យក្មេងអំពីប្រវត្តិសាស្ត្រ និងប្រពៃណីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។ អាស្រ័យហេតុនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់នាយទហានវ័យក្មេងនៃប្រទេសទាំងពីរក្នុងការថែរក្សា និងរឹតបន្តឹងចំណងសាមគ្គីភាព ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី មួន សាម៉េត ថ្លែងក្នុងជំនួប

លោកឧត្តមសេនីយ៍ត្រី មួន សាម៉េត មេបញ្ជាការរង នាយសេនាធិការនៃបញ្ជាការដ្ឋានទ័ពពិសេស បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានទទួលស្វាគមន៍គណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅបញ្ជាការដ្ឋានទ័ពសេស។

ដោយសង្កត់ធ្ងន់ថា ការកសាង និងលើកកម្ពស់ប្រពៃណីនៃចំណងសាមគ្គីភាព មិត្តភាព ការគោរព និងការរៀនសូត្រពីគ្នាទៅវិញទៅមក រវាងយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរគឺមានអត្ថន័យសំខាន់ និងតែងតែត្រូវបានយកចិត្តទុកដាក់ជម្រុញដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនិយាយរួម និងថ្នាក់ដឹកនាំនៃក្រសួងការពារជាតិទាំងពីរនិយាយដោយឡែក លោកឧត្តមសេនីយ៍ត្រី មួន សាម៉េត សង្ឃឹមថា កម្មវិធីជួបប្រាស្រ័យនាយទាហានវ័យក្មេងនេះ នឹងក្លាយជាឱកាសដ៏ល្អ ដើម្បីបង្កើនការផ្លាស់ប្តូរ និងការយោគយល់គ្នាទៅវិញទៅមករវាងនាយទហានវ័យក្មេងនៃប្រទេសទាំងពីរ រួមចំណែករក្សាសន្តិភាព និងស្ថិរភាព ដើម្បីការអភិវឌ្ឍន៍ និងវិបុលភាពនៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា និយាយដោយឡែក និងក្នុងតំបន់ និងលើពិភពលោកនិយាយរួម៕

បកប្រែដោយ Duy Hoan