ភាគីខេត្ដស្វាយរៀងអញ្ជើញចូលរួមក្នុងជំនួបមានលោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង។ 

ភាគីសាកលវិទ្យាល័យ Cuu Long មានលោកសាស្ត្រាចារ្យរង បណ្ឌិត Luong Minh Cu លេខាគណៈកម្មាធិការបក្ស សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Cuu Long។

leftcenterrightdel
លោកបណ្ឌិត Nguyen Thanh Dung សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ Cuu Long ប្រគល់វត្ថុអនុស្សាវរីយ៍ដល់តំណាងមន្ទីរសុខាភិបាលខេត្តស្វាយរៀង

ថ្លែងមតិក្នុងជំនួបនេះ លោកសាស្ត្រាចារ្យរង បណ្ឌិត Luong Minh Cu លេខាគណៈកម្មាធិការបក្ស សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Cuu Long បានឧទ្ទេសនាមអំពីសាលា និងទំនាក់ទំនងសហប្រតិបត្តិការរវាងសាលាជាមួយកម្ពុជានាពេលថ្មីកន្លងមក។ លោកសាស្ត្រាចារ្យរង បណ្ឌិត Luong Minh Cu អះអាងថា សាលាត្រៀមខ្លួនសហការជាមួយខេត្តស្វាយរៀង និងបណ្ដាខេត្តរបស់កម្ពុជា ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស...

leftcenterrightdel
លោកសាស្ត្រាចារ្យរង បណ្ឌិត Luong Minh Cu លេខាគណៈកម្មាធិការបក្ស សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Cuu Long ថ្លែងក្នុងជំនួប

តំណាងអង្គភាពទាំងពីរបានពិភាក្សាអំពីខ្លឹមសារសហប្រតិបត្តិការ នាពេលខាងមុខ។ គាំទ្រការបណ្តុះបណ្តាលធនធានមនុស្សផ្នែកវេជ្ជសាស្រ្ត ជូនខេត្តស្វាយរៀង និងបណ្តុះបណ្តាលភាសាវៀតណាមដល់និស្សិតនៅខេត្តស្វាយរៀង…

សូមរំលឹកថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សាកលវិទ្យាល័យ Cuu Long បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយមន្ទីរសុខាភិបាលខេត្តស្វាយរៀង ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវវិទ្យាសាស្ត្រ ការផ្ទេរបច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត៕

បកប្រែដោយ Pham Diep