ពាណិជ្ជកម្មវៀតណាម-កម្ពុជា កើនឡើង ២១,៩%
កប.អនឡាញ - វៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេមួយក្នុងចំណោមដៃគូពាណិជ្ជកម្មធំៗទាំងបីរបស់កម្ពុជា ចំណូលពាណិជ្ជកម្មរបស់ប្រទេសទាំងពីរបន្តកើនឡើងដល់កម្រិតថ្មី កើនឡើង ២១,៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់ ៥,៨ ពាន់លានដុល្លារ។
យោងតាមស្ថិតិចុងក្រោយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា គិតត្រឹមដំណាច់ត្រីមាសទី ៣ នៃឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជាបានបន្តសម្រេចបាននូវការអភិវឌ្ឍន៍លេចធ្លោ កើនឡើង ២១.៩% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣ កើនឡើង ៥,៨ ពាន់លានដុល្លារ។
វៀតណាមជាទីផ្សារនាំចេញធំទីពីររបស់កម្ពុជាបន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានចំណូលជាង ២.៧ ពាន់លានដុល្លារអាមេរិក កើនឡើង ៣៣.៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កម្ពុជានាំចេញផលិតផលកសិកម្មជាចម្បងដូចជា គ្រាប់ស្វាយចន្ទី កៅស៊ូ ... ទៅវៀតណាម។ វៀតណាមកាន់កាប់ចំណែកទីផ្សារនាំចេញកម្ពុជាចំនួន១៣,៨% ឯសហរដ្ឋអាមេរិកកាន់កាប់ ៣៨,៤% រ។
ចាប់ពីត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំនេះ ការនាំចូលរបស់កម្ពុជាពីប្រទេសចិនមានចំនួនច្រើនជាងគេ ដោយទំហំនៃការនាំចូលឈានដល់ ៩,៨ ពាន់លានដុល្លារអាមេរិក ស្មើនឹង ៤៦,៨% នៃចំណែកទីផ្សារនាំចូល។ កម្ពុជាមានឱនភាពពាណិជ្ជកម្មជាង ៨,៥ពាន់លានដុល្លារជាមួយចិន។ វៀតណាមជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងការនាំចូលដែលមានទឹកប្រាក់ ៣,១ ពាន់លានដុល្លារអាមេរិក ស្មើនឹងចំណែកទីផ្សារ ១៤,៦ ភាគរយ។ កម្ពុជានាំចូលពីវៀតណាមភាគច្រើនគឺផលិតផលវាយនភណ្ឌ សម្ភារសំណង់ ប្រេងឥន្ធនៈ ផលិតផលប្លាស្ទិក និងជី។
បកប្រែដោយ Duy Hoan