leftcenterrightdel
ពិធីគោរពវិញ្ញាណក្ខន្ធអដ្ឋិធាតុយុទ្ធជនពលី
leftcenterrightdel
ប្រតិភូទីក្រុង Cam Ranh ខេត្ត Khanh Hoa​​​ បានធ្វើការស្មឹងស្មាត ១ នាទី គោរពវិញ្ញាណក្ខន្ធអដ្ឋិធាតុយុទ្ធជនពលី

គួររំលឹកថា នៅថ្ងៃទី ៣១ ខែតុលា គណៈកម្មាធិការដឹកនាំការអនុវត្តរបបគោលនយោបាយសម្រាប់កម្លាំងដែលចូលរួមក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងអាណានិគមបារាំង និងចក្រពត្តិអាមេរិក និងចូលរួមក្នុងការប្រយុទ្ធការពារមាតុភូមិ និងបំពេញកាតព្វកិច្ចអន្ដរជាតិទីក្រុង Cam Ranh បានរកឃើញអដ្ឋិធាតុរបស់យុទ្ធជនក្នុងតំបន់ធ្វើស្រែចំការរបស់ប្រជាពលរដ្ឋក្នុងទីប្រជុំជន Loc An សង្កាត់ Cam Loc ទីក្រុង Cam Ranh ហើយបានយកទៅទីបញ្ចុះសពយុទ្ធជនពលីទីក្រុង Cam Ranh ដើម្បរៀបចំពីធីបញ្ចុះអដ្ឋិធាតុ។

ស្ថាប័នមានសមត្ថកិច្ចបានកំណត់អត្តសញ្ញាណអដ្ឋិធាតុមួយ គឺយុទ្ធជន  Tran Thom (ស្រុកកំណើតនៅទីក្រុង Cam Ranh កើតនៅឆ្នាំ ១៩១៧ ចុះឈ្មោះចូលបម្រើកងទ័ពនៅឆ្នាំ ១៩៤៧ និងពលីនៅឆ្នាំ ១៩៤៩) ខណៈដែលអដ្ឋិធាតុយុទ្ធជននៅសល់ដែលនៅមិនទាន់កំណត់អត្តសញ្ញាណបានឡើយ៕

បកប្រែដោយ Pham Diep