កិច្ចពិភាក្សានេះស្ថិតក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យថ្នាក់ដឹកនាំវ័យក្មេងរវាងកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទ តាមផែនការសហប្រតិបត្តិការឆ្នាំ ២០២៤ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។ នៅក្នុងជំនួបប្រាស្រ័យនេះ ប្រតិភូនៃភាគីទាំងពីរបានអះអាងថា ថ្នាក់ដឹកនាំវ័យក្មេងរបស់កងទ័ពនៃប្រទេសទាំងពីរគឺជាកម្លាំងសំខាន់ និងដឹកនាំដោយផ្ទាល់នូវការអនុវត្តភារកិច្ចនយោបាយរបស់អង្គភាព និងទទួលមរតក លើកតម្កើងប្រពៃណីដ៏រុងរឿងរបស់កងទ័ពនៃប្រទេសនីមួយៗ ក្នុងបំណងពង្រឹង និងអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរឈានដល់កម្រិតថ្មីមួយ។ ជំនួបប្រាស្រ័យថ្នាក់ដឹកនាំវ័យក្មេងរវាងកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទ រួមចំណែកជំរុញការផ្លាស់ប្តូរបទពិសោធន៍ ជំនាញវិជ្ជាជីវៈ ពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ។
តាមជំនួបប្រាស្រ័យនេះ ថ្នាក់ដឹកនាំវ័យក្មេងរបស់កងទ័ពនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជាសង្ឃឹមថា នាពេលខាងមុខនឹងបន្តពង្រឹងការសម្របសម្រួល ចែករំលែកបទពិសោធន៍ការងារ កសាងនិងពង្រឹងមូលដ្ឋាននយោបាយ ជាពិសេសរួមចំណែកកសាងព្រំដែនសន្តិភាព និងមិត្តភាព។ ថ្នាក់ដឹកនាំវ័យក្មេងរបស់កងទ័ពនៃប្រទេសទាំងពីរ បន្តផ្តល់យោបល់ជូនក្រសួងការពារជាតិនៃប្រទេសទាំងពីរឲ្យពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តលនាយទាហានវ័យក្មេង ព្រមទាំងរៀបចំជំនួបប្រាស្រ័យនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរឲ្យបានស៊ីជម្រៅថែមទៀត។ យុវជននៃប្រទេសទាំងពីរនិយាយរួម និងថ្នាក់ដឹកនាំវ័យក្មេងរបស់កងទ័ពនៃប្រទេសទាំងពីរនិយាយដោយឡែក បន្តជួយគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី និងអន្តរជាតិ រួមគ្នានាំមកនូវផលប្រយោជន៍ជូនប្រទេសទាំងពីរ និងប្រជាជាតិទាំងពីរ។
ជំនួបប្រាស្រ័យថ្នាក់ដឹកនាំវ័យក្មេងរវាងកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទ ប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ៣ ខែវិច្ឆិកា។ តាមការគ្រោងទុក ក្រៅពីជំនួបប្រាស្រ័យ ថ្នាក់ដឹកនាំវ័យក្មេងនៃកងយោធពលខេមរភូមិន្ទ នឹងបំពេញទស្សនកិច្ចនៅអង្គភាពមួយចំនួននៃយោធភូមិភាគទី៧ និងយោធភូមិភាគទី៩ ព្រមទាំងទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងទីតាំងវប្បធម៌មួយចំនួនក្នុងទីក្រុង Ho Chi Minh និង Can Tho ។
បកប្រែដោយ Duy Hoan
Type the code from the image