ក្នុងប៉ុន្មានកន្លងមកនេះ ចលនាប្រឡងប្រណាំងកសាងជីវភាពវប្បធម៌ និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងមូលដ្ឋានសុទ្ធតែមានការរួមចំណែកជាវិជ្ជមានរបស់ព្រឹទ្ធាចារ្យភូមិ Dieu Hang។ ជាពិសេស ព្រឹទ្ធាចារ្យភូមិ Dieu Hang តែងតែយកចិត្ដទុកដាក់ដល់ការអភិរក្សអត្ដសញ្ញាណវប្បធម៌របស់ជនជាតិ S’tieng” លោក Dinh Quoc Duy អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Tan Loi បាននិយាយបែបនេះ។

leftcenterrightdel
ព្រឹទ្ធាចារ្យភូមិ Dieu Hang ណែនាំដល់ភ្ញៀវទេសចរអំពីគងឃ្មោះរបស់ជនជាតិ S'tieng

រួមជាមួយនឹងថ្នាក់ដឹកនាំឃុំ Tan Loi យើងបានទៅសួរសុខទុក្ខគ្រួសារព្រឹទ្ធាចារ្យភូមិ Dieu Hang នៅភូមិ Soc Trao A។ នៅក្នុងផ្ទះរបស់ព្រឹទ្ធាចារ្យភូមិមានគងឃ្មោះដ៏មានតម្លៃជាច្រើនរបស់ជនជាតិ S'tieng។ ដើម្បីមានគងឃ្មោះ ព្រឹទ្ធាចារ្យភូមិ Dieu Hang បានទៅកាន់មូលដ្ឋានជាច្រើនក្នុងខេត្តដើម្បីប្រមូលផ្ដុំ។ ពេលទិញមកហើយមានគងឃ្មោះដែលទុកយូរថ្ងៃ ហើយត្រូវបែក ឬ  សំឡេងមិនពិរោះទេ ព្រឹទ្ធាចារ្យភូមិត្រូវទៅទីក្រុង Da Nang ដើម្បីជួលអ្នកជួសជុល។ ក្រោយពីគងឃ្មោះត្រូវបានជួសជុលឡើងវិញ សំឡេងបានបន្លឺឡើង ព្រឹទ្ធាចារ្យភូមិ Dieu Hang សប្បាយចិត្ដយ៉ាងក្រៃលែង ព្រោះគោលបំណងរបស់គាត់គឺចង់ប្រមូលផ្ដុំ និងស្វែងរកគងឃ្មោះបន្ថែមទៀតរបស់ជនជាតិ S'tieng។

បច្ចុប្បន្ននេះ ក្រៅពីគងឃ្មោះនិងស្គរ នៅក្នុងផ្ទះរបស់ព្រឹទ្ធាចារ្យភូមិ  Dieu Hang  នៅអភិរក្សឧបករណ៍ភ្លេងជនជាតិ S'tieng មួយចំនួនទៀត ដូចជា ត្រែធ្វើពីស្នែងក្របី ខ្លុយ ស្គរឈើតូចៗ ស្រាអេក.. លើសពីនេះទៀត គាត់ក៏បានប្រមូលឧបករណ៍ដែលធ្វើដោយជនជាតិ S'tieng ដូចជាកាំបិត កន្ដៀវ អន្ទាក់ត្រី និងកាផាសំលៀកបំពាក់...​ ព្រឹទ្ធាចារ្យភូមិ Dieu Hang ឲ្យដឹងថា៖ «វប្បធម៌គងឃ្មោះមានអត្ថន័យអប់រំមនុស្សផ្សារភ្ជាប់ជាមួយសហគមន៍ ដូច្នេះហើយយើងចាត់ទុកវាជាទ្រព្យសម្បត្ដិដ៏មានតម្លៃ អភិរក្សដល់ជំនាន់ក្រោយ។ បច្ចុប្បន្ននេះ ក្នុងប៉ុន្មានថ្ងៃចុងសប្តាហ៍ ខ្ញុំចូលរួមបង្រៀនវាយគងឃ្មោះដល់កុមារជនជាតិដើមភាគតិច S'tieng ដែលរៀបចំដោយឃុំ An Khuong»។

មិនត្រឹមតែប្រមូលផ្ដុំនិងអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែព្រឹទ្ធាចារ្យភូមិ Dieu Hang ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌ទៀតផង។ គាត់តែងតែអំពាវនាវសប្បុរសជនឧបត្ថម្ភទឹកប្រាក់ ដើម្បីជួយគ្រួសារក្រីក្រ និងគ្រួសារជនជាតិភាគតិចជួបការលំបាក។ លើសពីនេះ គាត់ក៏បានឧបត្ថម្ភទិញគ្រឿងអលង្ការចំនួន ៦ ឈុត និងសំលៀកបំពាក់ស្ត្រីជនជាតិដើមភាគតិច S'tieng ដើម្បីបម្រើការរាំ និងច្រៀងក្នុងពិធីបុណ្យផងដែរ។ បច្ចុប្បន្ននេះ ព្រឹទ្ធាចារ្យភូមិ Dieu Hang កំពុងសាងសង់ផ្ទះសហគមន៍មួយខ្នងនៅមុខផ្ទះរបស់គាត់ ដើម្បីរក្សាទុក និងដាក់តាំងឧបករណ៍បង្កបង្កើនផលនិងឧបករណ៍ភ្លេងប្រពៃណីរបស់ជនជាតិ S'tieng។ 

ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ខ្លួន ព្រឹទ្ធាចារ្យភូមិ Dieu Hang គឺជាគំរូដ៏ភ្លឺស្វាងក្នុងការអភិរក្សតម្លៃ និងអន្ដសញ្ញាណប្បធម៌ប្រពៃណីរបស់ជនជាតិ S'tieng៕

បកប្រែដោយ Pham Diep