សាសនាចម្លែក "San su khe to" បានមានវត្តមាននៅនៅក្នុងឃុំ ទីរួមស្រុក ១៣/១៨ នៃស្រុក Meo Vac តាំងពីឆ្នាំ១៩៩០។ តាំងពីចូលរួមក្នុងសាសនាចម្លែក ជនរួមជាតិភាគតិចត្រូវបានមនុស្សអាក្រក់ល្បួង-បោកបញ្ឆោត ឲ្យលុបបំបាត់ទំនៀមទម្លាប់របស់ជនជាតិ រុះរើអាសនៈដូនតា មិនធ្វើការ និងមិនចូលរួមសកម្មភាពសហគមន៍។ ប្រឈមមុខនឹងស្ថានភាពនោះ នគរបាលស្រុក Meo Vac បានផ្ដល់យោបល់ដល់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុក និងគណៈកម្មាធិការប្រជាជនស្រុក ចលនា និងឃោសនាឲ្យប្រជាពលរដ្ឋយល់ដឹងអំពីវិធីសាស្រ្តធ្វើសកម្មភាពរបស់មនុស្សអាក្រក់ ដើម្បីវិលទៅរកទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិ។

ក្នុងដំណើរការអនុវត្ត ស្ថាប័នមានសមត្ថកិច្ចនឹងបញ្ជូនកម្មាភិបាលដែលមានចំណេះដឹងអំពីទំនៀមទំលាប់ ជនរួមជាតិ និងអ្នកមានប្រជាប្រិយភាពទៅឃោសនា ចលនា និងជួយគ្រួសារក្នុងការរៀបចំអាសនៈដូនតាឡើងវិញ...

leftcenterrightdel
តំណាងស្ថាប័នមានសមត្ថកិច្ចស្រុក Meo Vac ចុះសួរសុខទុក្ខ និងលើកទឹកចិត្តលោក Vu Mi Gia នៅភូមិ Na Cuong 1 ឃុំ Niem Tong ស្រុក Meo Vac ដែលជាក្រុមគ្រួសារបោះបង់ចោលសាសនាចម្លែក "San su khe to"

ដើម្បីជួយធ្វើឲ្យប្រសើរនូវជីវភាពរស់នៅរបស់ជនរួមជាតិ ទន្ទឹមនឹងជំរុញការអនុវត្តគម្រោង 23-DA/TU ចុះថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៨ របស់គណៈកម្មាធិការបក្សខេត្ត Ha Giang ស្តីពី “ការទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងដោះស្រាយការធ្វើសកម្មភាពនៃសាសនាចម្លែកក្នុងខេត្ត ដំណាក់កាល ២០១៨-២០២៥” និងសេចក្តីសម្រេចចិត្តលេខ 27-NQ/TU របស់គណប្រតិបត្តិបក្ខភាគខេត្ត ស្តីពីការលុបបំបាត់ទំនៀមទម្លាប់ចាស់កម្រិល និងការកសាងរបៀបរស់នៅវប្បធម៌ក្នុងប្រជាជននៃបណ្ដាជនជាតិក្នុងខេត្ត Ha Giang ដំណាក់កាល ២០២២-២០២៥ ឆ្ពោះទៅឆ្នាំ២០៣០ ស្រុក Meo Vac បានផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាល ដូចជាកម្មវិធីគោលដៅជាតិ និងកម្មវិធីសុខុមាលភាពសង្គម ដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជៀសវាងការទាក់ទាញឲ្យចូលរួមសាសនាចម្លែក។

ដោយមានដំណោះស្រាយ និងវិធានសាស្រ្តល្អក្នុងការអនុវត្តការឃោសនា និងចលនាជនរួមជាតិភាគតិចបោះបង់ចោលសាសនាចម្លែក និងរក្សាទំនៀមទម្លាប់ប្រពៃណី ចាប់ពីឆ្នាំ ២០២៣ ដល់បច្ចុប្បន្ន ស្រុក Meo Vac ទាំងមូលទទួលបានជោគជ័យក្នុងការចលនាគ្រួសារចំនួន ៣៤០ គ្រួសារដែលមានប្រជាជនចំនួន ១,៥៧២ នាក់ ឲ្យបោះបង់ចោលសាសនាចម្លែក "San su khe to" ហើយបោះបង់ចោលសាសនាចម្លែកនៅឃុំ ៩/១៣។ លោកវរសេនីយ៍ទោ Giang Xuan Thang ប្រធាននគរបាលស្រុក Meo Vac បានឲ្យដឹងថា នាពេលខាងមុខ នគរបាលស្រុកនឹងបន្តផ្ដល់យោបល់ដល់គណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនស្រុក ជំរុញការបង្ការ ទប់ស្កាត់ និងលុបបំបាត់សាសនាចម្លែក ប្តេជ្ញាលុបបំបាត់សាសនាចម្លែកនេះនៅស្រុកដោយជោគជ័យ៕

បកប្រែដោយ Thuy Anh