ដោយបង្អួតអ្នកភូមិនូវស្នាឈើដែលខ្លួនលោកប្រើប្រាស់អស់ជាច្រើនទស្សវត្សរ៍មក ព្រឹទ្ធាចារ្យ Siu H'Phyin បាននិយាយថា៖ “កាលខ្ញុំនៅក្មេង ខ្ញុំធ្លាប់ចូលរួមជាមួយកម្លាំងទ័ពព្រៃ រួមជាមួយយុវជនក្នុងឃុំទៅដឹកស្បៀងអាហារ គ្រាប់កាំភ្លើង ព្យាបាលកងទ័ពដែលរងរបួស... ដោយឃើញថាគាត់ឆ្លាត រហ័សរហួន និងក្លាហាន បន្ទាប់ពីយុទ្ធនាការ Plei Me ជាប្រវត្តិសាស្ត្រ មេឃុំបានប្រគល់ស្នានេះដល់គាត់។ ដោយដឹងថាគាត់ពូកែខាងបាញ់ស្នា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឱ្យតែរាល់ពេលកងជីវពលត្រូវបានហ្វឹកហ្វឺន គណៈកម្មាធិការយោធាឃុំតែងតែអញ្ជើញគាត់ឱ្យជួយណែនាំដល់យុទ្ធជនវ័យក្មេងពីរបៀបប្រើប្រាស់អាវុធកែច្នៃសាមញ្ញៗ ដែលធ្វើដោយខ្លួនឯងនោះ។

ក្រោយថ្ងៃបង្រួបបង្រួមជាតិ ក្នុងឋានៈជាប្រធានសហភាពនារីឃុំ Ia Puch ដោយស្មារតីហ៊ានគិត និងហ៊ានធ្វើ លោកយាយ Siu H'Phyin បានណែនាំ និងស្នើទៅគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានមានខ្លឹមសារ និងដំណោះស្រាយជាច្រើន ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍មិនគ្រប់អាយុ ការបោះបង់ចោលការសិក្សា និងអំពើហិង្សាក្នុងគ្រួសារ  បង្កើតការងារ និងប្រាក់ចំណូលសម្រាប់ស្ត្រីជនជាតិភាគតិច Jrai ។

leftcenterrightdel
ព្រឹទ្ធាចារ្យ​ភូមិ Siu H'Phyin ណែនាំ​យុវនារី​នៅ​ភូមិ Goong ពី​របៀប​បាញ់​ស្នាឈើ

បន្ថែមពីលើការចូលរួមក្នុងការងារសង្គម លោកយាយ Siu H'Phyin ក៏សកម្មក្នុងការលើកកម្ពស់ផលិតកម្ម ចិញ្ចឹមគោ ចិញ្ចឹមជ្រូក និងដាំស្វាយចន្ទី ដើម្បីលើកកំពស់ជីវភាពដែលជាគំរូនៃការរីកចម្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនៃមូលដ្ឋាន។ នៅក្នុងផ្ទះធំទូលាយ បំពាក់គ្រឿងសង្ហារិមយ៉ាងពេញលេញ ដែលមានទំហំជាង ១០០ ម៉ែត្រក្រឡា កីតម្បាញ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃរបស់ជនជាតិ Jrai នៅតែត្រូវបានថែរក្សាដោយយាយ Siu H'Phyin។ ពេលទំនេរៗ លោកយាយឧស្សាហ៍បង្រៀនរបរត្បាញសំពត់សង្កិម និងបិតស្រាដល់នារីៗនៅភូមិ Goong ។

ក្នុងឆ្នាំ ២០១៥ នៅពេលដែលលោកយាយចូលនិវត្តន៍ និងត្រូវបានប្រជាពលរដ្ឋជឿទុកចិត្តជ្រើសតាំងជាព្រឹទ្ធាចារ្យភូមិ លោក​យាយ Siu H'Phyin បានសកម្មទៅគ្រប់ផ្លូវ គ្រប់ផ្ទះ ដើម្បីឃោសនា ចលនា និងលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋក្នុងការអនុវត្តនូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ តស៊ូយ៉ាងម៉ឺងម៉ាត់ និងលុបបំបាត់អបិយជំនឿ និងទំនៀមទម្លាប់អាក្រក់ហួសសម័យបន្តិចម្តងៗ។ កុំស្តាប់មនុស្សអាក្រក់ កុំឆ្លងដែនខុសច្បាប់ កុំកាប់ព្រៃឈើ។ រួមដៃគ្នាកសាងជនបទថ្មី កសាងភូមិរុងរឿង និងគ្រួសារមានសុភមង្គល។ ជាមួយនឹងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍ជីវិត លោកយាយបានដើរតួជាអ្នកសម្រុះសម្រួលជាច្រើនដង ដោយបានជួយគូស្នេហ៍វ័យក្មេងរកចំណុចរួមបន្ទាប់ពីមួយរយៈពេល "បាយមិនឆ្ងាញ់ សម្លមិនផ្អែម"។ ទន្ទឹមនឹងនោះ អ្នកស្រីតែងតែមានភាពស្និទ្ធស្នាល លើកទឹកចិត្ត វិភាគ និងជួយយុវជនក្នុងភូមិ បែងចែកបានអ្វីគឺល្អ និងត្រឹមត្រូវ និងមិនបង្កអសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងភូមិ។

លោក Ro Mah Nguyet អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Ia Puch បានអត្ថាធិប្បាយថា៖ “ដូចជាបក្សីហោះមិនចេះនឿយហត់ ឥឡូវនេះក្នុងវ័យ ៧៤ ឆ្នាំ ជាមួយនឹងអាយុជាសមាជិកបក្សជាង ៥០ ឆ្នាំ ព្រឹទ្ធាចារ្យភូមិ Siu H'Phyin នៅតែឆ្លងកាត់អូរ ឆ្លងកាត់ព្រៃ រួមជាមួយនឹងគណៈកម្មាធិការបក្ស អាជ្ញាធរ កងកម្លាំងមុខងារមូលដ្ឋាន និងកងទ័ព ទៅឃោសនា ផ្សព្វផ្សាយ និងចលនាប្រជាជនឱ្យចូលរួមកសាងជីវភាពវប្បធម៌ នៅក្នុងតំបន់លំនៅដ្ឋាន ការពារព្រំដែន និងបង្គោលជាសម្គាល់ព្រំដែន លើកទឹកចិត្តយុវជនឱ្យស្ម័គ្រចិត្ដស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា... ជាមួយនឹងការរួមចំណែកជាវិជ្ជមានរបស់គាត់ ព្រឹទ្ធាចារ្យភូមិ Siu H'Phyin ត្រូវបានគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានសរសើរ និងផ្តល់រង្វាន់ជាគំរូដ៏ល្អសម្រាប់ប្រជាជន Ia Puch ក្នុងការសិក្សា និងធ្វើតាមលោកយាយ៕

បកប្រែដោយ Minh Trung