មហោស្រពដែលប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃនេះ ស្ថិតក្នុងក្របខ័ណ្ឌនៃពិព័រណ៍ម្ហូបអាហារ និងឧបករណ៍ភោជនីយដ្ឋាន សណ្ឋាគារអន្តរជាតិឥណ្ឌា (IHE) ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយការិយាល័យពាណិជ្ជកម្ម ស្ថានទូតវៀតណាមប្រចាំប្រទេសឥណ្ឌា និងសមាគមវប្បធម៌ម្ហូបអាហារវៀតណាម ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ក្រុមហ៊ុន Vietravel និងក្រុមហ៊ុនភាគហ៊ុន Uniben។

leftcenterrightdel
ប្រតិភូជាន់ខ្ពស់ថតរូបទុកជាអនុស្សាវរីយ៍ក្នុងពិធីបើក IHE 2024 (រូបថត៖ vnanet.vn)

នៅថ្ងៃដំបូងនៃពិធីបុណ្យ បណ្ដាមេចុងភៅបានធ្វើ និងបង្ហាញមុខម្ហូបវៀតណាម។ មុខម្ហូបអាហារទាំងនេះមិនត្រឹមតែល្បីល្បាញដោយសាររសជាតិពិសេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញភាពសម្បូរបែបនៃម្ហូបអាហារវៀតណាមផងដែរ។

នៅថ្ងៃចុងក្រោយនៃពិធីបុណ្យ គណៈកម្មការរៀបចំបានបន្តឧទ្ទេសនាមមុខម្ហូបរបស់ប្រទេសវៀតណាម ទៅកាន់បណ្ដាអាជីវកម្មសណ្ឋាគារ និងភោជនីយដ្ឋាន។ នេះជាឱកាសសម្រាប់ទស្សនិកជនស្វែងយល់អំពីមុខម្ហូបល្បីៗរបស់វៀតណាម៕

បកប្រែដោយ Thuy Anh