នៅស្រុក Bao Yen បណ្តាជនជាតិដែលរស់នៅជាមួយគ្នាដូចជា Tay, Mong, Dao, Xa Pho, Nung, Giay... ពួកគេបានពួតដៃគ្នាបង្កើតពណ៌វប្បធម៌ដែលពោរពេញទៅដោយអត្តសញ្ញាណ។ ក្នុងដំណើរការដណ្តើមឈ្នះធម្មជាតិ បង្កើតជីវភាពរស់នៅ និងបង្កើតការងារ បណ្តាជនជាតិនៅស្រុក Bao Yen បានបង្កើតឡើងនូវគោលគំនិត និងទស្សនវិជ្ជាមនុស្សពីលក្ខណៈវប្បធម៌របស់ពួកគេ ដែលផ្សារភ្ជាប់ជាមួយនឹងគុណសម្បតិ្តរបស់ប្រជាជននៅទីនេះ។
ក្នុងដំណើរការនោះ ស្ត្រីបណ្តាជនជាតិនៅទីនេះបាន និងកំពុងខិតខំថែរក្សា បង្កើត និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីរបស់ភូមិ ឃុំ។ នោះជាកត្តាសំខាន់ក្នុងការបង្កើតតម្លៃប្រកបដោយនិរន្តរភាពក្នុងការកសាងជីវភាពវប្បធម៌របស់បណ្តាជនជាតិក្នុងមូលដ្ឋាន។ ចាប់កំណើត និងធំដឹងក្តីឡើងនៅក្នុងភូមិសុខសាន្តត្រាណនៅក្បែរទន្លេ Hong និងទន្លេ Chay ដ៏រ៉ូមែនទិក ស្ត្រីបណ្តាជនជាតិនៅស្រុក Bao Yen មិនត្រឹមតែជាអ្នករក្សាភ្លើងនៅក្នុងផ្ទះប៉ុណ្ណោះទេ ថែមទាំងបង្កើតព្រលឹងនៃអត្តសញ្ញាណវប្បធម៌ចម្រុះ និងវិសេសវិសាលរបស់ជនជាតិរបស់ខ្លួនទៀតផង។
សម្រស់ដ៏សមសួនក្នុងសំលៀកបំពាក់ជនជាតិ ស្ត្រីបណ្តាជនជាតិនៅស្រុក Bao Yen អង្គុយនៅក្បែរចង្ក្រានភ្លើងដើម្បីធ្វើម្ហូបឆ្ងាញ់ៗ នៅក្បែកីតម្បាញដើម្បីត្បាញក្រណាត់ចម្រុះពណ៌។ ពួកគេមានវត្តមាននៅក្នុងពិធីបុណ្យភូមិ ឃុំ ដើម្បីរួមគ្នាសម្តែងទម្រង់វប្បធម៌ ទំនៀមទម្លាប់របស់ប្រជាជនរបស់ពួកគេ។ ពួកគេជាជីដូន ជាម្ដាយ មានសម្រស់ប្រិមប្រិយឧស្សាហ៍ ប៉ិនប្រសប់ សុភាពរាបសារ និងរាក់ទាក់។
ក្នុងជីវិតការងារ ស្ត្រីបណ្តាជនជាតិនៅស្រុក Bao Yen បានបង្កើតផលិតផល OCOP ដើម្បីណែនាំ និងផ្សព្វផ្សាយផលិតផលទេសចរណ៍ក្នុងស្រុក។ វត្តមានរបស់ស្ត្រីបណ្តាជនជាតិនៅស្រុក Bao Yen បានបណ្តែកដួងព្រលឹងទៅក្នុងផលិតផលវប្បធម៌ជនជាតិប្រចាំតំបន់ រួមចំណែកថែរក្សា និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ស្រុក Bao Yen ខេត្ត Lao Cai និយាយដោយឡែក និងតំបន់ភាគពាយ័ព្យនិយាយរួម៕
បកប្រែដោយ Huyen Trang
Type the code from the image