leftcenterrightdel
គ្រួសារចូលរួមក្នុងល្បែងទាញព្រ័ត្រ
leftcenterrightdel
ប្រជាជនតាមភូមិនានាចូលរួមក្នុងការប្រកួតរុញដំបង
leftcenterrightdel
ប្រជាជនចូលរួមក្នុងល្បែងលោតបាវ

ចាប់ពីដើមខែដល់ថ្ងៃទី០៣ ខែវិច្ឆិកា មានការលេងល្បែងប្រជាប្រិយជាច្រើនដូចជា លោតបាវ រុញដំបង ទាញព្រ័ត្រ បិទភ្នែកចាប់ទា ប្រកួតសិល្បៈ... សូរសំឡេងតែងតែលាន់លឺឡើងជាមួយនឹងបទចម្រៀងដូចជា  បទជនជាតិ Meo ដឹងគុណបក្ស, លោកប្រធានហូជីមិញកំពុងរួមដំណើរជាមួយយើង...។ ទន្ទឹមនឹងនោះ កម្មាភិបាលនៃស្រុក Tuy Duc និងកងវរសេនាធំលេខ ៧២០ បានផ្តោតការផ្សព្វផ្សាយឲ្យប្រជាជនគោរពតាមគោលនយោបាយ និងសេចក្តីណែនាំរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ បទបញ្ជាមូលដ្ឋានរបស់កងទ័ព និងអង្គភាព។ កៀរគរប្រជាជនឱ្យរួបរួមគ្នាផលិតកម្ម អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ; ផ្សព្វផ្សាយច្បាប់ស្តីពីជំនឿ និងសាសនា; ផ្សព្វផ្សាយជូនប្រជាជនឲ្យស្ម័គ្រចិត្តប្រគល់អាវុធ គ្រឿងផ្ទុះ។ ផ្សព្វផ្សាយអំពីច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ ផលវិបាកនៃអាពាហ៍ពិពាហ៍វ័យកុមារ...

leftcenterrightdel
ការសម្តែងសិល្បៈរបស់យុវជន
leftcenterrightdel
ការសម្តែងរបាំនៅក្នុងពិធីបុណ្យ
leftcenterrightdel
ល្បែងប្រជាប្រិយ្យបិទភ្នែកចាប់ទា

លោកស្រី Doan Thi Lua អនុប្រធានគណៈកម្មការចលនាមហាជនស្រុក Tuy Duc បានឲ្យដឹងថា៖ “ឃុំ Dak Ngo គឺជាតំបន់ដាច់ស្រយាល និងលំបាកបំផុតនៅស្រុក Tuy Duc។ ចាប់តាំងពីបង្កើតឡើង ដោយមានការយកចិត្តទុកដាក់ និងជំនួយពីកងវរសេនាធំលេខ ៧២០ រូបភាពតំបន់ជនបទថ្មីក្នុងមូលដ្ឋានមានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន គ្រួសារកាន់តែច្រើនបានរួចផុតពីភាពក្រីក្រ ជាពិសេសកងវរសេនាធំកំពុងមើលថែក្មេងជនជាតិ Mong ទាំង៤នាក់។ កម្មាភិបាល យុទ្ធជននៃកងវរសេនាធំ ដើរតួនាទីជាស្នូលបង្កើតចំណងសាមគ្គីប្រជាជនគ្រប់ជាតិសាសន៍នៅក្នុងតំបន់ដែលអង្គភាពឈរ។

កម្មាភិបាល យុទ្ធជននៃកងវរសេនាធំលេខ ៧២០ ត្រូវបានប្រមូលផ្តុំជាអតិបរមាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីបោសសម្អាតចិញ្ចើមផ្លូវដែលមានចម្ងាយជិត ៤០ គីឡូម៉ែត្រពីផ្លូវជាតិលេខ ១៤A ដល់ភូមិ Mong ក្នុងឃុំ Dak Ngo ស្រុក Tuy Duc ខេត្ត Dak Nong; ជួសជុល និងកាត់ស្មៅដើម្បីឱ្យមានសោភ័ណភាពនៅសួនកម្សាន្តរបស់អង្គភាព ដែលសាងសង់ឡើងសម្រាប់ប្រជាជនហាត់ប្រាណប្រចាំថ្ងៃ និងរៀបចំល្បែងកម្សាន្តក្នុងពិធីបុណ្យនានា។

leftcenterrightdel
ប្រគល់ទូរទស្សន៍ជូនតំណាងភូមិ
leftcenterrightdel
មេបញ្ជាការកងវរសេនាធំលេខ៧២០ ប្រគល់ទង់ដល់ភូមិនានាដែលឈ្នះរង្វាន់

លោកវរសេនីយ៍ទោ Tran Van Son មេបញ្ជាការកងវរសេនាធំលេខ៧២០ បានចែករំលែកថា៖ «លើកនេះ អង្គភាពបានប្រគល់ទូរទស្សន៍៤គ្រឿង ជូនដល់ភូមិជួបការលំបាកនៅតំបន់ ដើម្បីជួយប្រជាពលរដ្ឋរៀបចំសកម្មភាពវប្បធម៌ និងសិល្បៈ ហើយទន្ទឹមនឹងនោះក៏បានប្រគល់ស្ពានចំនួន ២ ដែលអង្គភាពសាងសង់ ជូនភូមិ Si At និងភូមិ Sin Chai (ឃុំ Dak Ngo)។ នេះគឺជាសកម្មភាពប្រឡងប្រណាំងដើម្បីអបអរសាទរខួបលើកទី ២៦ នៃការបង្កើតអង្គភាពលេខ១៦ (ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ១៩៩៨ / ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៤) ខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៤)។ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤) ខួបលើកទី ៣៥ ទិវាការពារជាតិដោយប្រជាជនទាំងមូល (ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ១៩៨៩/ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤)។

បកប្រែដោយ Duy Hoan