ព្រឹត្តិការណ៍នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដែលរៀបចំឡើងដោយសម្ព័ន្ធសមាគមនារីទីក្រុងហាណូយ ក្នុងឱកាសអបអរសាទរខួបលើកទី ៧០ នៃទិវារំដោះរដ្ឋធានី (ថ្ងៃទី១០ តុលា ឆ្នាំ១៩៥៤ / ថ្ងៃទី១០ តុលា ឆ្នាំ២០២៤) ខួបលើកទី ១,០១៤ នៃថ្ងៃបង្កើត Thang Long-ហាណូយ ខួបលើកទី៩៤ នៃការបង្កើតសម្ព័ន្ធសមាគមនារីវៀតណាម និងទិវានារីវៀតណាម ថ្ងៃទី ២០ ខែតុលា។

leftcenterrightdel
 

leftcenterrightdel
ក្បួនដង្ហែដើម្បីអបអរសាទរខួបលើកទី ៧០ នៃទិវារំដោះរដ្ឋធានី

Carnival អាវផាយ "ស្ត្រីរដ្ឋធានីចូលរួមការធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍" ក្នុងបំណងលើកតម្កើងតម្លៃនៃអាវផាយ ក្នុងជីវិតសង្គម លើកតម្កើងភាពស្រស់ស្អាតរបស់ស្រ្តីរដ្ឋធានី រួមចំណែកផ្សព្វផ្សាយអំពីរដ្ឋធានីដែលមានលក្ខណៈវប្បធម៌ពិសេស អរិយធម៌ រដ្ឋធានីទំនើប សុវត្ថិភាព ជាគោលដៅដ៏ទាក់ទាញចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ថ្លែងមតិក្នុងពិធីបើកកម្មវិធី លោកស្រី Le Kim Anh ប្រធានសម្ព័ន្ធសមាគមនារីទីក្រុងហាណូយបានឲ្យដឹងថា ក្នុងបំណងផ្សព្វផ្សាយសេចក្តីស្រឡាញ់ចំពោះទីក្រុងហាណូយ សេចក្តីស្រឡាញ់ចំពោះអាវផាយ និងធ្វើឲ្យអាវផាយក្លាយជាបេតិកភណ្ឌ​វប្បធម៌វៀតណាម ព្រមទាំងផ្សព្វផ្សាយទេសភាពនៃទីក្រុងហាណូយ វប្បធម៌ហាណូយ មនុស្សហាណូយ តភ្ជាប់ទេសចរណ៍ហាណូយ Carnival អាវផាយ មានការចូលរួមពីគ្រួសារ កម្មាភិបាល បុគ្គលិក សិល្បករ អ្នកជំនួញ អ្នករចនា និស្សិត កម្មករ អ្នកចូលនិវត្តន៍ ស្ត្រីមេផ្ទះជាច្រើន និងមិត្តភក្តិអន្តរជាតិមួយចំនួន៕

បកប្រែដោយ Thanh Cong