នាវាទេសចរណ៍ដ៏ធំនាំភ្ញៀវអន្តរជាតិជិត ៣០០០ នាក់ទៅកាន់ Ha Long
កប.អនឡាញ - នាថ្ងៃទី ៣០ ខែកញ្ញា កំពង់ផែទេសចរណ៍អន្តរជាតិ Ha Long (ខេត្ត Quang Ninh) បានទទួលស្វាគមន៍នាវាទេសចរណ៍ឈ្មោះ Costa Serena (សញ្ជាតិអ៊ីតាលី) ដែលដឹកភ្ញៀវទេសចរអន្តរជាតិជិត ៣ ពាន់នាក់ និងនាវិកជាង ១ ពាន់នាក់មកទស្សនាឈូងសមុទ្រ Ha Long។
ចំនួនភ្ញៀវទេសចរខាងលើមកពីសហគមន៍នៃបណ្ដាប្រទេស និងតំបន់ដែលនិយាយភាសាចិន។ តាមកម្មវិធី ភ្ញៀវទេសចរអន្តរជាតិនឹងទៅទស្សនាឈូងសមុទ្រ Ha Long បណ្ដាតំបន់ទេសចរណ៍នៃទីក្រុង Ha Long និងកណ្តាលទីក្រុង។ នាវា Costa Serena នឹងចាកចេញពីកំពង់ផែនៅវេលាម៉ោង ៦៖០០ ល្ងាចថ្ងៃដដែល។ តាមគម្រោង នាវា Costa Serena នឹងនាំភ្ញៀវទេសចរអន្តរជាតិត្រឡប់ទៅទស្សនាទីក្រុង Ha Long នៅថ្ងៃទី ១៤ តុលា ១៨ តុលា ៤ វិច្ឆិកា និង ៨ វិច្ឆិកា។
|
|
អ្នកដំណើរតាមនាវាអន្តរជាតិជិត ៣០០០ នាក់បានទៅទស្សនាកំពង់ផែទេសចរណ៍អន្តរជាតិ Ha Long (រូបថត៖ vnanet.vn) |
តាមគម្រោងថានៅឆ្នាំ ២០២៤ Ha Long នឹងស្វាគមន៍នាវាទេសចរណ៍ប្រមាណពី ៦០ ទៅ ៧០ គ្រឿង ដឹកភ្ញៀវទេសចរប្រមាណ ៧ ម៉ឺននាក់ ដែលក្នុងនោះចុងឆ្នាំគឺជាពេលវេលាស្វាគមន៍ភ្ញៀវទេសចរខ្ពស់បំផុត។
ចុងឆ្នាំ Ha Long គឺជាគោលដៅរបស់ទេសចរណ៍អន្តរជាតិជាច្រើន។ ជាពិសេស ភ្ញៀវទេសចរតាមនាវាកំពុងងើបឡើងវិញ និងមានការកើនឡើង។ ជាធម្មតា តាមកាលវិភាគ ទេសចរណ៍តាមនាវាទៅ Ha Long ចាប់ផ្តើមនៅខែវិច្ឆិកាឆ្នាំមុន ហើយមានរយៈពេលរហូតដល់ខែមេសាឆ្នាំបន្ទាប់។
រដូវកាលទេសចរណ៍តាមនាវាឆ្នាំ ២០២៤ បានចាប់ផ្តើមជាមួយនឹងសញ្ញាវិជ្ជមានចាប់ពីដើមឆ្នាំ។ វាគឺជាការត្រឡប់មកវិញនៃអតិថិជនប្រណិត ជាពិសេស នាវាមកពី Royal Caribbean Cruise Line, Azamara, Mein Schiff 5... នាំភ្ញៀវរាប់ពាន់នាក់ពីសហរដ្ឋអាមេរិក កាណាដា អង់គ្លេស អូស្ត្រាលី... ទៅកាន់ Ha Long ចាប់ពីខែមករា ដល់ខែមេសា។ គួរអោយកត់សំគាល់ នាវាទេសចរណ៍ប្រណីតជាលើកដំបូងបានត្រលប់មកវិញ និងស្នាក់នៅរយៈពេលយូរនៅទីក្រុង Ha Long គឺ The World សញ្ជាតិអាមេរិក បាននាំភ្ញៀវទេសចរជាង ១៧០ នាក់ ជាមហាសេដ្ឋី និងដែលភាគច្រើនមកពីសហរដ្ឋអាមេរិក និងអឺរ៉ុប មកស្នាក់នៅរយៈពេល ៤ ថ្ងៃនៅ Ha Long៕
បកប្រែដោយ Duy Hoan