កាលពីអតីតកាល តាមទំនៀមទំលាប់របស់ជនជាតិ Mong នៅពេលគ្រួសារមានអ្នកស្លាប់ សពត្រូវរក្សាទុកនៅក្នុងផ្ទះរយះពេល ៧ ថ្ងៃ សម្លាប់គោ ក្របី  ដើម្បី​ប្រារព្ធ​ធ្វើ​ពិធីបុណ្យសព... បើគ្រួសារណាមានអ្នកស្លាប់ ហើយគ្មានគោក្របី  ជ្រូកយកទៅបូជាទេ គេត្រូវខ្ចីលុយគេសូម្បីតែដូរដីយកគោ និងក្របីដើម្បីធ្វើពិធីបុណ្យសព។ ប៉ុន្ដែផលវិបាកក្រោយពិធីបុណ្យសពម្តងៗ គឺបំណុលគ្រួសារដ៏ធំ ធ្វើឱ្យគ្រួសារកាន់តែក្រីក្រទៅ…

រហូតមកដល់ពេលនេះ បំណុលក្រោយពិធីបុណ្យសពឪពុកបានធ្វើឲ្យគ្រួសារ លោក  Sung Mi Dinh ជនជាតិ Mong  នៅភូមិ Sung Lu ឃុំ Lung Chinh ស្រុក Meo Vac បារម្ភយ៉ាងខ្លាំង។ លោក Dinh ចែករំលែកថា៖ កាលពីជាង៤ឆ្នាំមុន ឪពុកស្លាប់ គ្រួសារគាត់មានតែគោមួយក្បាលជាទ្រព្យសម្បត្តិដ៏មានតម្លៃ  ប៉ុន្តែគ្មានវិធីណាផ្សេងក្រៅពីយកវាធ្វើជាខ្មោចនោះទេ។ ប៉ុន្តែប៉ុន្នឹងមិនគ្រប់ទេ គ្រួសារគាត់ក៏ត្រូវខ្ចីលុយពីបងប្អូនសាច់ញាតិដើម្បីប្រារព្ធ​ធ្វើ​ពិធីបុណ្យសព។ គោ ជ្រូក និងពពែដែលខ្ចីត្រូវកាប់សម្លាប់ទាំងអស់...

leftcenterrightdel
សពបានដាក់លើឬស្សី ក្នុងរយៈពេល៥​ ដល់ ៧ថ្ងៃ ទើបនឹងយកទៅកប់

ក្រោយពីធ្វើបុណ្យរួច ទ្រព្យសម្បត្តិក្រុមគ្រួសារគ្មានអ្វីសល់ឡើយ។ ចំណែកបំណុល (គោ ជ្រូក ពពែ) ដែលសាច់ញាតិយកមកបូជាក្នុងពិធីបុណ្យសពឪពុក លោកបានគណនាថា ក៏រាប់សិបលានដុងដែរ។

សំណេះសំណាលជាមួយយើង លោក Sung Mi No លេខាគណៈកម្មាធិការបក្សឃុំ Lung Chinh (ឃុំមានប្រជាជន ៨៨% ជាជនជាតិ Mong) ស្រុក Meo Vac បាននិយាយថា កាលពីអតីតកាលមក ជនជាតិ Mong មានជំនឿថា ពេលណាមានអ្នកស្លាប់ទៅ ធ្វើបុណ្យកាន់តែយូរ សម្លាប់គោ ជ្រូក ពពែកាន់តែច្រើន អ្នកស្លាប់នឹងមានទ្រព្យសម្បត្តិកាន់តែច្រើនសម្រាប់ពេលទៅកាន់សុគតិភពនឹងមានជីវិតកាន់តែសម្បូរធូធារ មិនត្រូវរងទុក្ខលំបាកវេទនាដូចពេលនៅរស់ឡើយ។ អាស្រ័យហេតុនេះ ក្នុងពិធីបុណ្យសព គោក្របីនឹងនាំយកមកសម្លាប់ដើម្បីធ្វើបុណ្យ។ តាមការគណនា ចំណាយសម្រាប់ពិធីបុណ្យសពឡើងដល់ជាង ១០០លានដុង សម្រាប់គ្រួសារអ្នកមាន ចំណែកគ្រួសារក្រីក្រក៏ចំណាយប្រហែល ៥០លានដុងដែរ។

មិនត្រឹមតែធ្វើឲ្យគ្រួសារក្រីក្រប៉ុណ្ណោះទេ ថែមទាំងការរក្សាទុកមនុស្សស្លាប់នៅក្នុងផ្ទះជិតមួយសប្តាហ៍ទើបយកទៅកប់ និងដាក់ក្នុងមឈូស... ក៏បង្កជំងឺរាតត្បាត និងប៉ះពាល់ដល់បរិស្ថាន។ ​ទម្លាប់ចាស់កំរិលនេះ ជាមូលហេតុមួយដែលនាំមកភាពក្រីក្រដល់ជនជាតិ Mong នៅទីនេះ។

ប្រឈមមុខនឹងស្ថានភាពនោះ អនុវត្តសេចក្តីណែនាំលេខ ០៩-CT/TU ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Ha Giang ស្តីពីការពង្រឹងការដឹកនាំរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ដើម្បីលុបបំបាត់ទម្លាប់ចាស់កំរិលនៅតំបន់ជនជាតិភាគតិចក្នុងខេត្ត និងសេចក្តីសម្រេចចិត្តលេខ ២៧-NQ/TU របស់គណៈកម្មាធិការប្រតិបត្តិបក្សខេត្ត Ha Giang ចុះថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២២ ស្តីពីការលុបបំបាត់ទម្លាប់ចាស់កំរិល កសាងជីវភាពរស់នៅស៊ីវិល័យក្នុងជនរួមជាតិខេត្តដំណាក់កាល ២០២២ -២០២៥ និងតំរង់ទិសដល់ឆ្នាំ ២០៣០ (សេចក្ដីសម្រេចចិត្ដលេខ ២៧) ។

leftcenterrightdel
ស្រុក Meo Vac (ខេត្ដ Ha Giang) ផ្តោតលើការជួយគាំទ្រ និងណែនាំឲ្យប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកំពស់ជីវភាពរស់នៅរបស់ជនជាតិ Mong

ដោយមានការខិតខំប្រឹងប្រែងពីប្រព័ន្ធនយោបាយទាំងមូល រហូតមកដល់ពេលនេះ ជនជាតិ Mong នៅឃុំ Lung Chinh បានមានការផ្លាស់ថ្មីជាវិជ្ជមានក្នុងជីវភាពរស់នៅ ព្រមទាំងប្តេជ្ញាចិត្តរស់នៅបែបស៊ីវិល័យ លប់បំបាត់ទម្លាប់ចាស់កំរិលក្នុងពិធីបុណ្យសព ពិធីមង្គលការ និងពិធីបុណ្យនានា…

លោក Pham Van Hop លេខាគណៈកម្មាធិការបក្សទីរួមស្រុក Meo Vac ឲ្យដឹងថា ដើម្បីលុបបំបាត់ទម្លាប់ចាស់កំរិល កាត់បន្ថយភាពក្រីក្រនិងកសាងរបៀបរស់នៅវប្បធម៌ថ្មីរបស់ជនជាតិ Mong គណៈកម្មាធិការបក្សទីរួមស្រុក ផ្តោតលើការលើកកម្ពស់តួនាទីរបស់មេត្រកូល និងបក្ខជន មិនត្រឹមតែឈានមុខគេក្នុងការលុបបំបាត់ទំលាប់ចាស់កំរិលក្នុងត្រកូល និងទីកន្លែងរស់នៅ ពួកគេនៅចូលរួមឃោសនា និងចលនាត្រកូលផ្សេងក្នុងភូមិអនុវត្ដតាម។ ហេតុនេះ ទីរួមស្រុក Meo Vac បានឃោសនា ចលនាត្រកូល Sung នៅភូមិ Tia Chi Dua  ដាក់សពក្នុងមឈូស មុននឹងប្រារព្ធពិធីបុណ្យសព។ នេះជាបញ្ហាពិបាកផ្សព្វផ្សាយបំផុតក្នុងការលុបបំបាត់ទម្លាប់ពិធីបុណ្យសពរបស់ជនរួមជាតិ  Mong  ស្រុក Meo Vac។

ទន្ទឹមនឹងនោះ កម្មាភិបាល  បក្ខជនមួយចំនួន ហើយសូម្បីតែប្រមុខគណៈកម្មាធិការបក្ស ក៏មិនដែលចលនាគ្រួសារ និងមេត្រកូលអនុវត្ដការលុបបំបាត់ទម្លាប់ចាស់កំរិល  នឹងប៉ះពាល់ដល់ការឃោសនា និងចលនាឲ្យប្រជាពលរដ្ឋធ្វើតាម...

leftcenterrightdel
ស្រុក Meo Vac (ខេត្ដ Ha Giang) យកចិត្តទុកដាក់លើកកំពស់ជីវភាពវប្បធម៌ និងស្មារតីរបស់ប្រជាជន

អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុក និងជាប្រធានក្រុមប្រឹក្សាប្រជាជនស្រុក Meo Vac លោកស្រី Vuong Thi Thuy បានអះអាងថា៖ “ទោះបីប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយ ក៏ការផ្លាស់ជាវិជ្ជមានលើការយល់ដឹង គុណភាពជីវិតរបស់ប្រជាជននៅតំបន់បានបង្ហាញភាពត្រឹមត្រូវនៃសេចក្ដីសម្រេចចិត្ដលេខ ២៧ ស្របតាមសេចក្ដីប្រាថ្នារបស់ប្រជាជន ការសាមគ្គីភាព រួមសុខរួមទុក្ខ និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូល រួមចំណែកក្នុងការពង្រឹងមហាសាមគ្គីជាតិ និងបង្កើនការជឿទុកចិត្តរបស់ជនជាតិភាគតិចជាមួយបក្ស។

ដំណើរលុបបំបាត់ទម្លាប់ចាស់កំរិលនៅតំបន់ភ្នំស្រុក Meo Vac នៅតែជួបការលំបាកជាច្រើន ប៉ុន្តែជាមួយនឹងដំណោះស្រាយបែបវិទ្យាសាស្ត្រ ស្របតាមមូលដ្ឋាន និងជនជាតិនីមួយៗ កិច្ចខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូល និងប្រជាជនបានលុបបំបាត់ទម្លាប់ចាស់កំរិល ហើយទន្ទឹមនឹងនោះ ថែរក្សា និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីល្អ រួមចំណែកជួយជនជាតិ Mong នៅស្រុក Meo Vac ឆ្ពោះទៅកសាងជីវភាពរស់នៅល្អ និងបែបស៊ីវីល័យនៅភូមិនីមួយៗ៕

បកប្រែដោយ Pham Diep