នេះជាព្រឹត្តិការណ៍ដំបូងដែលមានទំហំធំជាងគេអំពីឧស្សាហកម្មហាឡាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ខេត្ត ក្រុង រួម​នឹងប្រតិភូចំនួន ៦០០ នាក់ ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ រួមទាំងគណៈប្រតិភូអន្តរជាតិជាង ៥០ ដែលតំណាងឱ្យអង្គការអន្តរជាតិ អាជីវកម្មហាឡាលល្បីឈ្មោះក្នុងពិភពលោក…។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងប្រតិភូទាំងឡាយ

មានប្រសាសន៍នៅឯសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះសារៈសំខាន់នៃសន្និសីទ រួមចំណែកជំរុញទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ និងមនុស្សរវាងវៀតណាមជាមួយបណ្តាប្រទេសជុំវិញពិភពលោកតាមរយៈផលិតផល និងសេវាកម្មហាឡាល។ ដោយសង្កត់ធ្ងន់លើសក្ដានុពលនៃទីផ្សារហាឡាលសកល លោកនាយករដ្ឋមន្ត្រី បានអះអាងថា វៀតណាមមានគោលដៅអភិវឌ្ឍន៍ឧស្សាហកម្មហាឡាលទៅជាឧស្សាហកម្មមានឧត្ដមភាព នាំវៀតណាមក្លាយជាគោលដៅទាក់ទាញដែលមិនអាចខ្វះបានក្នុងផែនទីហាឡាលសកល ហើយជាតំណភ្ជាប់ដ៏សំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផល និងសេវាកម្មហាឡាលក្នុងពិភពលោក។

លោកនាយករដ្ឋមន្ត្រីវៀតណាមបានវាយតម្លៃថា វៀតណាមមានមូលដ្ឋានគ្រឹះសំខាន់ចំនួន៣ ដើម្បីអភិវឌ្ឍឧស្សាហកម្មហាឡាល។ ទីមួយ វៀតណាមមានស្ថានភាពនយោបាយ និងសង្គមស្ថិរភាព សក្ដានុពល និងទំហំសេដ្ឋកិច្ច និងចំនួនប្រជាជនកាន់តែកើនឡើង និងជាប់ចំណាត់ថ្នាក់ទី ៣៤ អំពីទំហំសេដ្ឋកិច្ច និងស្ថិតក្នុងក្រុមប្រទេសចំនួន ២០ ដែលមានទំហំពាណិជ្ជកម្មឈានមុខគេ... ទីពីរ វៀតណាមមានទំនាក់ទំនងការបរទេស និងតភ្ជាប់សេដ្ឋកិច្ចអន្តរជាតិកាន់តែកើនឡើង ហើយមានទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៩៤ លើពិភពលោក និងមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ដ្រ និងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន ៣២ និងចូលរួមក្នុងអង្គការតំបន់និងអន្ដរជាតិជាង ៧០ ព្រមទាំងមានទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយសហគមន៍នៃបណ្តាប្រទេសមូស្លីមក្នុងពិភព​លោក។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ

ទីបី វៀតណាមមានទីតាំងភូមិសាស្ត្រ និងលក្ខខណ្ឌធម្មជាតិអំណោយផល ដើម្បីចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផល និងសេវាកម្មហាឡាល ដោយមានបទពិសោធន៍ និងការរួមចំណែកក្នុងការធានាសន្តិសុខស្បៀងនៅទូទាំងពិភពលោក ហើយមានផលិតផលកសិកម្មជាច្រើនដែលអាចបំពេញតាមស្តង់ដារហាឡាល ក៏ដូចជាមានប្រៀបខ្លាំងក្នុងការអភិវឌ្ឍទេសចរណ៍ រួមទាំងទេសចរណ៍ហាឡាល ជាមួយឆ្នេរសមុទ្រវែង ប្រព័ន្ធអេកូឡូស៊ីចម្រុះ...

នៅឯសន្និសីទនេះ ប្រតិភូជាតិ និងអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះសក្ដានុពល ឧត្ដមភាព និងយុទ្ធសាស្ត្ររបស់វៀតណាមក្នុងការចូលរួមយ៉ាងសកម្មក្នុងទីផ្សារហាឡាលសកល។ លោក Mohamed Jinna ប្រធានទីភ្នាក់ងារហាឡាលឥណ្ឌា បានវាយតម្លៃថា វៀតណាមនៅចំពោះមុខ "អនាគតដ៏ភ្លឺស្វាង" នៅពេលឈានចូលទីផ្សារហាឡាលសកល "បើកទូលំទូលាយ" ដែលក្នុងនោះ ការបញ្ជាក់ហាឡាលនឹងក្លាយជា "ស្លាបទ្វារ" សម្រាប់វៀតណាមចូលទៅកាន់ទីផ្សារមួយដែលមានឧស្សាហកម្មផ្សេងៗគ្នាជាច្រើនដូចជា ម្ហូបអាហារ ឱសថ គ្រឿងសំអាង ម៉ូដ និងទេសចរណ៍...

លោកបណ្ឌិត Yousif S.AlHarbi អនុប្រធានមជ្ឈមណ្ឌលហាឡាលអារ៉ាប៊ីសាអូឌីត ទីភ្នាក់ងារចំណីអាហារ និងឱសថអារ៉ាប៊ីសាអូឌីត (SFDA) បានសង្កត់ធ្ងន់ថា ការបង្កើតមជ្ឈមណ្ឌលបញ្ជាក់ហាឡាលជាតិវៀតណាម (HALCERT) គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការលើកកម្ពស់កិត្យានុភាពរបស់វៀតណាមក្នុងសេដ្ឋកិច្ចហាឡាលសកល។ តាមរយៈការបង្កើតមជ្ឈមណ្ឌល វៀតណាមបានអះអាងជាប្រទេសផ្គត់ផ្គង់ផលិតផលហាឡាលដែលគួរឲ្យទុកចិត្ដ បើកឱកាសថ្មីសម្រាប់ក្រុមហ៊ុនផលិតវៀតណាមនៅលើទីផ្សារអន្តរជាតិ។ គំនិតផ្តួចផ្តើមនេះមិនត្រឹមតែជំរុញការអភិវឌ្ឍក្នុងវិស័យហាឡាលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ជោគជ័យរួមនៃខឿនសេដ្ឋកិច្ចដែលឆ្ពោះទៅនាំចេញរបស់វៀតណាមផងដែរ៕

បកប្រែដោយ Pham Diep