គណៈប្រតិភូវៀតណាមដឹកនាំដោយលោក​នាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ លេខារងគណៈកម្មាធិការបក្សយោ​ធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស​វៀត​ណាម​។ ពិធីទទួលបដិសណ្ឋារកិច្ចបានធ្វើឡើងយ៉ាងឱឡារិកក្រោមអធិបតីភាព លោក​នាយឧត្តមសេនីយ៍ Chansamone Chanyalath សមាជិកការិយាល័យនយោបាយនៃបក្សប្រជាជនបដិវត្តន៍ឡាវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath ទទួលស្វាគមន៍លោកនាយឧត្តមសេនីយ៍ Phan Van Giang 

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath ជូនផ្កាដល់លោកនាយឧត្តមសេនីយ៍ Phan Van Giang

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath រួមជាមួយគណៈប្រតិភូ និងប្រជាជននៃប្រទេសទាំងពីរបានចូលរួមជំនួបប្រាស្រ័យ

ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវលើកទី២ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែតុលា នៅស្រុក Moc Chau (ខេត្ត Son La) និងស្រុក Sop Bao (ខេត្ត Houaphanh)។

កាលពីម្សិលមិញ (ថ្ងៃទី ២២ ខែតុលា) គណៈប្រតិភូនៃប្រទេសទាំងពីរបានចូលរួមសកម្មភាពដ៏មានអត្ថន័យជាច្រើននៅស្រុក Moc Chau (ខេត្ត Son La) ក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យ រួមមាន៖ ការដាំដើមឈើមិត្តភាពនៅច្រកទ្វារព្រំដែន Long Sap; ទស្សនាសមយុទ្ធរួមស្តីពីការបង្ក្រាបឧក្រិដ្ឋជនឆ្លងដែន; ទស្សនកិច្ចនៅប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែន Long Sap; អញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារសិក្សាថ្នាក់បឋមសិក្សា និងមធ្យមសិក្សា Long Sap; បានជួបពិភាក្សា និងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ; ការផ្លាស់ប្តូរការងារនយោបាយ និងនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរ វៀតណាម-ឡាវ។

បកប្រែដោយ Duy Hoan