Good Food and Wine Show គឺជាពិព័រណ៍ពាណិជ្ជកម្មអាហារ និងស្រាធំនិងយូរអង្វែងជាងគេនៅប្រទេសអូស្ត្រាលី ដែលមានស្តង់ជាង ៣០០ ដែលទាក់ទាញទស្សនិកជនប្រមាណ ១០០,០០០ នាក់នៅក្នុងទីក្រុង Melbourne ទីក្រុង Sydney ទីក្រុង Perth និងទីក្រុង Brisbane។

leftcenterrightdel
ទស្សនិកជនចាប់អារម្មណ៍ចំពោះផលិតផលវៀតណាម (រូបថត៖ vnanet.vn)

ស្តង់វៀតណាមនៅក្នុងពិព័រណ៍តាំងបង្ហាញម៉ាកផលិតផលកសិកម្ម និងជលផលដែលមានប្រៀបខ្លាំងរបស់វៀតណាមដូចជា ទុរេន ស្វាយ ស្រកានាគ បង្គា ទឹកម្ទេស ទឹកស៊ីអ៊ីវ ម្សៅបន្លែ ផ្លែឈើ...

ក្នុងឱកាសនេះ ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលីបានបង្ហាញសៀវភៅ Doing Business Guide Vietnam របស់ Asialink Business ដើម្បីផ្តល់ព័ត៌មានដែលមានប្រយោជន៍ជូនធុរកិច្ចអូស្ត្រាលីដែលមានចំណាប់អារម្មណ៍ និងមានបំណងចូលទីផ្សារវៀតណាម៕

បកប្រែដោយ Thuy Anh