ពិធីបុណ្យបំបែក Bau ពិសេសរបស់ជនជាតិ S'tieng
កប.អនឡាញ - ពិធីបុណ្យបំបែក Bau ជាពិធីបុណ្យដែលបង្កប់នូវអត្តសញ្ញាណវប្បធម៌របស់ជនជាតិ S'tieng នៅឃុំ An Khuong (Hon Quan, Binh Phuoc)។ ពិធីបុណ្យនេះមិនត្រឹមតែជាពិធីសម្រាប់អ្នកភូមិដើម្បីសម្តែងការដឹងគុណចំពោះអាទិទេព ក៏ដូចជាការបួងសួងសុំអាកាសធាតុល្អ និងការប្រមូលផលល្អប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់មនុស្សគ្រប់គ្នាបានប្រមូលផ្តុំ និងចែករំលែកបទពិសោធន៍ការងារកសិកម្ម និងរឿងល្អៗក្នុងជីវិតផងដែរ។
ជាពិសេសការអនុវត្តគម្រោងទី៦ (ការអភិរក្ស និងលើកកម្ពស់តម្លៃប្រពៃណីដ៏ល្អរបស់ជនជាតិភាគតិច ក្នុងការផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍវិស័យទេសចរណ៍) ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៃតំបន់ជនជាតិភាគតិច ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០; ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅស្រុក Hon Quan ជំរុញការស្តារឡើងវិញនូវសកម្មភាពនានាក្នុងពិធីបុណ្យបំបែក Bau ក្នុងគោលបំណងរក្សានូវលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិ S'tieng។
|
|
ប្រជាជនចូលរួមសកម្មភាពចាប់ត្រីនៅពិធីបុណ្យបំបែក Bau នៅឃុំ An Khuong (Hon Quan, Binh Phuoc) |
តាមគោលគំនិតរបស់ជនជាតិ S'Tieng។ Bau គឺជាកន្លែងពិសិដ្ឋ ការបំបែក Bau គឺដើម្បីបើកទ្វារដើម្បីអាទិទេពប្រទានពរដល់ប្រជាជន។ ដូច្នេះហើយ នៅពិធីបុណ្យ បំបែក Bau បន្ទាប់ពីពិធីគោរពបូជា ព្រឹទ្ធាចារ្យភូមិនឹងមកជួបជុំគ្នាដើម្បីបំបែក Bau ។ ពេលបំបែក Bau ហើយ អ្នករាល់គ្នាចាប់ត្រីជាមួយគ្នា
ក្នុងពេលចាប់ត្រី អ្នកណាចាប់បានត្រីធំមុនគេនឹងជូនព្រឹទ្ធាចារ្យក្នុងភូមិ ដើម្បីបង្ហាញការគោរព និងការដឹងគុណជំពោះមនុស្សចាស់។ ត្រីដែលនៅសេសសល់នឹងត្រូវបានយកទៅជាម្ហូបដើម្បីឱ្យអ្នករាល់គ្នាពិសារ។ ក្រៅពីសកម្មភាពចាប់ត្រី ក្នុងពិធីបំបែកបុណ្យ Bau ប្រជាជនក៏អាចរីករាយនឹងកាយវាយគង ពិសាស្រា ទទួលទានម្ហូបប្រពៃណីរបស់ជនជាតិ S'tieng និងចូលរួមសកម្មភាពកម្សាន្តផ្សេងទៀតដូចជាបិទភ្នែកចាប់ទា បំបែកកូនជ្រូកដីជាដើម ដោយបង្កើតបរិយាកាសរីករាយក្នុងពិធីបុណ្យ។
លោកគ្រូ Ho Dinh Hiep គ្រូបង្រៀននៅអនុវិទ្យាល័យ Tan Hung ឃុំ Tan Hung ស្រុក Hon Quan បាននិយាយថា “ខ្ញុំមិនដឹងថាពិធីបុណ្យបំបែក Bau មានពីពេលណាទេ ខ្ញុំគ្រាន់តែដឹងថាតាំងពីខ្ញុំនៅក្មេងមក បានមានពិធីបុណ្យនេះហើយ។ ថ្វីត្បិតតែស្ថានភាពសេដ្ឋកិច្ចនៅតែលំបាក ប៉ុន្តែរាល់ពេលពិធីបុណ្យម្តងៗ ប្រជាពលរដ្ឋមកពីគ្រប់ទិសទីមកចូលរួម អ្នកខ្លះចាប់ត្រី អ្នកខ្លះលេងល្បែងប្រជាប្រិយ អ្នកខ្លះហូបចុកយ៉ាងសប្បាយរីករាយណាស់។ អ៊ីចឹងហើយបានជាជារៀងរាល់ឆ្នាំ គ្រួសារខ្ញុំក៏ចូលរួមពិធីបុណ្យបំបែកBau ដែល»។
យោងតាមលោក Duong Kim Duong អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំ An Khuong ពិធីបុណ្យ Bau គឺជាពិធីបុណ្យដ៏សំខាន់របស់ជនជាតិ S’tieng នៅឃុំ An Khuong។ ដើម្បីថែរក្សាវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចដែលរស់នៅក្នុងតំបន់នោះ ជារៀងរាល់ឆ្នាំ ឃុំ An Khuong រៀបចំពិធីបុណ្យដូចជា៖ ពិធីបុណ្យអំណរស្រូវថ្មី ពិធីបុណ្យបំបែក Bau... ដោយហេតុនោះបានទាក់ទាញភ្ញៀវទេសចរមកទស្សនាស្វែងយល់អំពីទឹកដីសម្បូរបែបទៅដោយប្រពៃណីបដិវត្តន៍ ស្វែងយល់ពីវប្បធម៌ប្រពៃណីរបស់បណ្តាជនជាតិ។
បកប្រែដោយ Duy Hoan