នាខែឧសភា និងមិថុនាជារៀងរាល់ឆ្នាំ ជនរួមជាតិ E De នៅទីនេះបានរៀបចំ "ពិធីបួងសួងសុំមានជីវភាពពេញបរិបូរ" ដើម្បីបួងសួងសុំឲ្យអាកាសធាតុអំណោយផល ការប្រមូលផលល្អ និងសហគមន៍មានជីវភាពពេញបរិបូរ។
ពិធីតែងប្រារព្ធឡើងនៅលើដីដ៏ទូលាយមួយសម្រាប់សង់ផ្ទះខ្ពស់ផុតពីដី និងឃ្លាំងស្រូវជានិមិត្តរូប។ ទន្ទឹមនឹងការបួងសួងសុំឲ្យអ្នកភូមិតែងតែមានសុភមង្គល និងសុខភាពល្អ ពិធីក៏ជាឱកាសមួយដើម្បីបង្ហាញពីសាមគ្គីភាព និងភាពជិតស្និទ្ធរបស់ជនរួមជាតិ E De តាមភូមិទៀតផង៕
បកប្រែដោយ Thuy Anh
Type the code from the image