នេះជាសកម្មភាពអបអរសាទរបុណ្យតេតប្រពៃណីឆ្នាំម្សាញ់ សប្តស័ក ២០២៥ ដែលក្រុមហ៊ុនបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយនូវស្មារតីសាមគ្គីភាពរវាងវៀតណាមនិងកម្ពុជា ក៏ដូចជាការអភិរក្សវប្បធម៌ប្រពៃណីជាតិ។

leftcenterrightdel
លោក Cao Manh Duc អគ្គនាយកក្រុមហ៊ុន Metfone

សកម្មភាពវេចអន្សមជ្រុង អំណរស្វាគមន៍បុណ្យតេតប្រពៃណីឆ្នាំម្សាញ់ សប្តស័ក ២០២៥ របស់ក្រុមហ៊ុន Metfone មានការចូលរួមពីមន្ត្រី និងបុគ្គលិកក្រុមហ៊ុនវៀតណាមនិងកម្ពុជាជិត ១០០ នាក់ រួមជាមួយនឹងសហការីមកពីអង្គភាពផ្សេងទៀតនៃសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍យោធា Viettel ដែលកំពុងប្រតិបត្តិការនៅប្រទេសកម្ពុជា។

leftcenterrightdel
បរិយាកាសរំភើបនៅពេលដែលគ្រប់គ្នាបានចូលរួមក្នុងការវេចនំអន្សម

ក្នុងនោះក៏មានមិត្តភ័ក្តិកម្ពុជាមកពីសហគ្រាសនិងទីភ្នាក់ងារដៃគូដែលស្រឡាញ់វប្បធម៌បុណ្យតេតប្រពៃណីរបស់វៀតណាម។ នំអន្សមជ្រុង និងនំអន្សមជាង ៣០០ នំ ត្រូវបានបញ្ជូនទៅការិយាល័យ អង្គភាព និងសាខារបស់ Metfone នៅទូទាំងប្រទេសកម្ពុជា ជាអំណាយបុណ្យតេតដ៏កក់ក្តៅ ពោរពេញដោយសេចក្តីស្រឡាញ់មាតុភូមិ សម្រាប់បុគ្គលិក Viettel Cambodia ដែលទទួលអំណរបុណ្យតេតនៅឆ្ងាយពីស្រុកកំណើត។ លោក Cao Manh Duc អគ្គនាយកក្រុមហ៊ុន Metfone បានឲ្យដឹងថា៖ “យើងខ្ញុំអនុវត្តសកម្មភាពនេះ សំដៅជួយសហការីកម្ពុជាឱ្យយល់កាន់តែច្បាស់អំពីប្រពៃណី ប្រទេសជាតិ និងវប្បធម៌វៀតណាម។ ពីនោះ មានការចែករំលែក រួមដំណើរ និងយល់ចិត្តគ្នាដើម្បីរួមគ្នាបំពេញការងារឲ្យបានល្អ”៕

តាម vovworld.vn