leftcenterrightdel
ប៉ម Than Nong នៅខេត្ដ Bac Ninh ត្រូវបានទទួលស្គាល់ជាកំណត់ត្រាពិភពលោក (រូបថត៖ vnanet.vn)

ប៉ម Than Nong មានទីតាំងស្ថិតនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ Dong Do ឃុំ Lam Thao ស្រុក Luong Tai ខេត្ត Bac Ninh។ ប៉មជានិមិត្តរូបសម្រាប់អាទិទេពនៃអរិយធម៌ស្រូវសើមដែលរៀបត្បាល់ថ្មចំនួន ១.០១២ ត្បាល់។ ប៉មនេះត្រូវបានរចនាឡើងជារូបគ្រាប់ស្រូវ។

ប៉ម Than Nong មានកម្ពស់ ១៥ ម៉ែត្រ បែងចែកជា ៥ ជាន់។ នេះជាគោលដៅទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរមកខេត្ត Bac Ninh បង្កើតទេសភាពផង និងបម្រើការអប់រំវប្បធម៌ផង។ នេះជាកន្លែងតាំងបង្ហាញត្បាល់ថ្ម និងវប្បធម៌ស្រូវសើមដំបូងនៅខេត្ត Bac Ninh ឆ្ពោះទៅការអភិវឌ្ឍសេវាទេសចរណ៍ស្វែងយល់ សេវាកម្ម និងទេសចរណ៍ប្រកបដោយនិរន្តរភាព រួមចំណែកលើកស្ទួយសេដ្ឋកិច្ច និងសង្គមនៅមូលដ្ឋាន ទន្ទឹមនឹងនោះ ថែរក្សា អភិរក្ស និងលើកកម្ពស់អត្ដសញ្ញាណវប្បធម៌ Kinh Bac និងវប្បធម៌ស្រូវសើម៕

បកប្រែដោយ Pham Diep