ភូមៗទទួលអំណរឆ្នាំថ្មី

ចំពេលថ្ងៃត្រង់នៃថ្ងៃដើមខែមករា ឆ្នាំ២០២៥ អាកាសធាតុត្រជាក់ ស្រូវក្នុងវាលស្រែត្រូវបានគ្របដណ្ដប់ដោយព្រះអាទិត្យ នៅភូមិ Soc Ruong ឃុំ Hoa Tan (ស្រុក Cau Ke ខេត្ត Tra Vinh)។ ប្រជាពលរដ្ឋនាំគ្នាសើច និងជជែកគ្នាយ៉ាងអ៊ូអរ យកដី ដាំផ្កា និងដើមឈើលម្អនៅតាមដងផ្លូវ ដើម្បីត្រៀមស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៥។ នៅលើផ្លូវបេតុងដែលទើបនឹងធ្វើថ្មី លោកស្រី Kieu Son Lieu បាននិយាយដោយរំភើបចិត្តថា៖ "ប៉ុន្មានថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋសប្បាយចិត្តណាស់។ ផ្លូវស្អាត ផលដំណាំក៏កើនឡើង តម្លៃស្រូវ និងផ្លែដូងឡើងខ្ពស់ធ្វើឲ្យអ្នកភូមិសប្បាយចិត្ដខ្លាំងណាស់។ ដើរក្នុងទឹកមុខសប្បាយចិត្ដ លោកស្រី Thach Thi Huong បាននិយាយដោយក្តីរំភើបថា៖ "ចាប់ពីពេលនេះតទៅ ប្រជាជននៅភូមិលែងរងទុក្ខដោយសារផ្លូវភក់ រអិលនៅរដូវវស្សាទៀតហើយ។ ឆ្នាំថ្មីនេះ ភូមិស្អាតហើយ"។

លោក Kien Phi Hung លេខាគណៈកម្មាធិការបក្សឃុំ Soc Ruong បានចែករំលែកថា៖ “ចាប់តាំងពីបញ្ជាការដ្ឋានយោធាស្រុក Cau Ke បានជួយឧបត្ថម្ភការសាងសង់ផ្លូវនេះ ប្រជាពលរដ្ឋនៅក្នុងភូមិមានក្ដីសប្បាយរីករាយយ៉ាងខ្លាំង។ ពេលផ្លូវបានសាងសង់រួចរាល់ ប្រជាពលរដ្ឋ និងសម្ព័ន្ធយុវជនបានបន្តពង្រីកចិញ្ចើមផ្លូវ និងដាំដើមឈើ និងផ្កាលម្អតាមដងផ្លូវ ដើម្បីត្រៀមស្វាគមន៍ឆ្នាំថ្មីប្រពៃណីជាតិ។ គ្រួសារខ្ញុំក៏បានដាំផ្ការាប់រយដើមនៅមុខផ្ទះ បង្កើតទេសភាពបៃតងស្អាតនិងស្រស់ស្អាត។

leftcenterrightdel
ពិធីបុណ្យចូលឆ្នាំថ្មីដែលបានបញ្ជាការដ្ឋានយោធាស្រុក Cau Ke រៀបចំលើកដំបូងក្នុងឆ្នាំ២០២៤

លោកវរសេនីយ៍ឯកបំរុង Nguyen Thanh Tung ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាស្រុក Cau Ke ឲ្យដឹងថា ផ្លូវបេតុងប្រវែង ៦៨០ម៉ែត្រ ទទឹង ២ម៉ែត្រ តភ្ជាប់ប្រព័ន្ធចរាចរណ៍ឃុំ Hoa Tan ដល់កណ្តាលស្រុក Cau Ke គឺជាលទ្ធផលនៃការឧបត្ថម្ភពីបញ្ជាការដ្ឋានយោធាស្រុក។  នេះមិនមែនគ្រាន់តែជាគម្រោងចរាចរណ៍សាមញ្ញនោះទេ ថែមទាំងផ្លូវនេះបាននាំមកនូវការផ្លាស់ថ្មីនៃជីវភាពសេដ្ឋកិច្ចសង្គមរបស់ប្រជាជននៅតាមជនបទដែលមានការលំបាកជាច្រើនទៀតផង។

យោងតាមលោក Nguyen Hoang Khai លេខាគណៈកម្មាធិការបក្សស្រុក Cau Ke៖ ក្នុងឆ្នាំ ២០២៤ មូលដ្ឋានបានអនុវត្តកម្មវិធី និងគម្រោងជាច្រើនស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃតំបន់ជនជាតិភាគតិច។ ជាពិសេស ទម្រង់“ចលនាមហាជនល្អ” របស់បញ្ជាការដ្ឋានយោធាបានមានប្រសិទ្ធភាពដូចជា “មួយថ្ងៃជួយប្រជាពលរដ្ឋ” “កងទ័ពនិងប្រជាជនពោរពេញទៅដោយ” “សន្សំលុយរាយ ចែករំលែកការលំបាក” ទង្វើល្អមួយក្នុងរាល់សប្តាហ៍" ។ អាស្រ័យហេតុនេះ ជីវភាពរស់នៅរបស់ជនជាតិភាគតិចនៅមូលដ្ឋានកាន់តែប្រសើរឡើង។ ទំនុកចិត្តលើគណៈកម្មាធិការបក្ស និងអាជ្ញាធរកាន់តែរឹងមាំ។ “បន្ទាប់ពីរយៈពេល ១៣ ឆ្នាំនៃការអនុវត្តការកសាងជនបទថ្មី (២០១១-២០២៤) ឥឡូវនេះ ស្រុក Cau Ke បានមានការផ្លាស់ថ្មីជាច្រើន។

ការភ្ជាប់រវាងកងទ័ព និងប្រជាជន

ជនជាតិខ្មែរមានចំនួនប្រហែល ៣៣% នៃចំនួនប្រជាជនសរុបក្នុងខេត្ត Tra Vinh ដែលមានគ្រួសារជួបការលំបាកជាច្រើន។ កំណត់ការអនុវត្តការងារចលនាមហាជននៅតំបន់ជនជាតិភាគតិចជាការងារទៀងទាត់ និងសំខាន់ រាល់ឆ្នាំបញ្ជាការដ្ឋានយោធាខេត្ត បានផ្ដល់យោបល់ជូនគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត ជាពិសេសគណៈកម្មាធិការជនជាតិ និងរណសិរ្សមាតុភូមិវៀតណាមរបស់ខេត្ដ  ធ្វើផែនការ ប្រមូលធនធានទាំងអស់ដើម្បីជួយប្រជាជន​។  លោកវរសេនីយ៍ឯក Pham Thanh Loc ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Tra Vinh បានឲ្យដឹងថា៖ “កម្លាំងប្រដាប់អាវុធបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានរៀបចំការឃោសនា និងចលនាប្រជាជនអនុវត្តតាមគោលការណ៍របស់បក្ស និង​គោលនយោបាយ និងច្បាប់របស់រដ្ឋ ភារកិច្ច អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម; ចូលរួមយ៉ាងសកម្មក្នុងចលនានានានៅមូលដ្ឋាន ប្រកួតប្រជែងក្នុងផលិតកម្ម ផ្លាស់ប្តូរការដំណាំ និងបសុសត្វ កែលំអជីវភាពរស់នៅរបស់ប្រជាជន។ អាស្រ័យហេតុនេះ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងអនុវត្តប្រកបដោយប្រសិទ្ធភាព”។

leftcenterrightdel
ប្រគល់ “ផ្ទះ” ជូនគ្រួសារលោកស្រី Mai Thanh Ngoc ជាសេនាធនភូមិ Bung Lon A ឃុំ Tam Ngai ស្រុក Cau Ke

ដោយមានប្រជាជនជាង ៣២% ជាជនជាតិខ្មែរ ស្រុក Cau Ke បច្ចុប្បន្នមានវត្តខ្មែរចំនួន ២២ ដែលក្នុងនោះ វត្ត O Mich  និងវត្ត Ta Ot ត្រូវបានទទួលស្គាល់ជាវត្ថុបុរាណប្រវត្តិសាស្ត្រថ្នាក់ខេត្ត។ ព្រះតេជគុណ Thach Thao ប្រធានសមាគមព្រះសង្ឃស្នេហាជាតិស្រុក Cau Ke ឲ្យដឹងថា៖ «ជាមួយនឹងប្រពៃណីសាមគ្គីភាពជាតិ អ្នកមុខអ្នកការតែងតែលើកកម្ពស់តួនាទី និងកិត្យានុភាពរបស់ខ្លួនក្នុងការអនុវត្តចលនានានាដែលបំផុសដោយរណសិរ្សមាតុភូមិនិងកងកម្លាំងប្រដាប់អាវុធ។ ចូលរួមយ៉ាងសកម្មក្នុងការឃោសនា និងចលនាប្រជាជនលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន តស៊ូ និងប្រឆាំងនឹងទស្សនៈខុសឆ្គង និងញុះញង់ បំផ្លិចបំផ្លាញ ជាពិសេសប្រឆាំងនឹងសកម្មភាពដែលទាញយកប្រយោជន៍ពីបញ្ហាជនជាតិ សាសនា។ ទន្ទឹមនឹងនោះ ជួយប្រជាជនកាត់បន្ថយភាពក្រីក្រ។

យើងខ្ញុំពិតជារំភើបចិត្ដណាស់ នៅពេលដែលមូលដ្ឋានមានការផ្លាស់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកំពុងត្រូវបានយកចិត្ដទុកដាក់ និងវិនិយោគយ៉ាងខ្លាំង សូម្បីតែនៅតំបន់ដាច់ស្រយាល និងមូលដ្ឋានលំបាក បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការផ្លាស់ប្ដូរពាណិជ្ជកម្មទំនិញ និងតម្រូវការធ្វើដំណើររបស់ប្រជាជន។

នៅក្នុងផ្ទះ "កងទ័ពនិងប្រជាជនពោរពេញទៅដោយភាពកក់ក្ដៅ" ដ៏ធំទូលាយដែលទើបតែទទួលបានក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម លោកស្រី Mai Thanh Ngoc ជាសេនាជននៃភូមិ Bung Lon A ឃុំ Tam Ngai ស្រុក Cau Ke មិនអាចលាក់បាំងក្ដីសប្បាយរីករាយបានទេ។ លោកស្រី Nguyen Thi Hai ជាម្ដាយរបស់លោកស្រី  Mai Thanh Ngoc បាននិយាយក្នុងក្ដីរំភើបចិត្ដថា “ដោយទទួលបានការឧបត្ថម្ភថវិកាចំនួន ៥០លានដុងពីបញ្ជាការដ្ឋានយោធាស្រុក គ្រួសារខ្ញុំទើបអាចជួសជុលផ្ទះបាន។ ឆ្នាំនេះ គ្រួសាររបស់ខ្ញុំនឹងបានស្វាគមន៍ឆ្នាំថ្មីក្នុងផ្ទះមួយដែលពោរពេញទៅដោយភាពកក់ក្តៅ  និងក្តីស្រលាញ់”។

លោកវរសេនីយ៍ឯក Truong Van Tham ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Tra Vinh បានបន្ថែមថា៖ “ដើម្បីកសាងសាមគ្គីភាពជិតស្និទ្ធរវាងបណ្ដាជនជាតិនៅមូលដ្ឋាន ជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ, សែនដូនតា, អុក អំបុកនៃជនជាតិខ្មែរ បញ្ជាការដ្ឋានយោធាខេត្ត និងបញ្ជាការដ្ឋានយោធាស្រុក ទីរួមខេត្ដ ទីក្រុងបានរៀបចំកម្មវិធីចុះសួរសុខទុក្ខ និងប្រគេនអំណោយដល់វត្ត និងគ្រួសារកម្មាភិបាលនិងយោធិនជាជនជាតិខ្មែរ។

យើងក៏រៀបចំសម្រាប់កម្មាភិបាល យុទ្ធជនជាជនជាតិខ្មែរបានឈប់សម្រាកក្នុងពិធីបុណ្យរបស់បងប្អូនជនជាតិ។ ចុះសួរសុខទុក្ខ ផ្តល់អំណោយ និងរៀបចំសកម្មភាពវប្បធម៌ និងសិល្បៈ និងកីឡា។ ជាទូទៅ យោធិនដែលជាជនជាតិខ្មែរមានទំនុកចិត្តខ្ពស់ចំពោះគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ស្ងប់ចិត្ដធ្វើការ ហើយតែងតែទទួល និងបំពេញភារកិច្ចបានល្អ។

ដោយមានគោលនយោបាយ និងគោលការណ៍ណែនាំត្រឹមត្រូវ ការងារចលនាមហាជននៅតំបន់ជនជាតិខ្មែរនៃកងកំលាំងប្រដាប់អាវុធខេត្ត Tra Vinh បានរួមចំណែកជាមួយនឹងគណៈកម្មាធិការបក្ស អាជ្ញាធរ មូលដ្ឋាននិងអង្គការមហាជន បង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍន៍សង្គម។ រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅតំបន់ដីសណ្ដទន្លេ Cuu Long ហើយទន្ទឹមនឹងនោះ រីកសាយភាយរូបភាពកងទ័ពអ៊ំ ហូ ក្នុងចិត្តប្រជាជន៕

បកប្រែដោយ Pham Diep