នាវាទេសចរណ៍ Anthem of the Sea របស់ក្រុមហ៊ុន Royal Caribbean បានដឹកភ្ញៀវទេសចរជិត ៤,៥០០ នាក់មកពីចក្រភពអង់គ្លេស អូស្ត្រាលី អាមេរិក... មកទស្សនាទីក្រុង Hue។ ថ្នាក់ដឹកនាំទីក្រុង Hue និងអង្គភាពនានា បានជូនផ្កា និងអំណោយដល់ភ្ញៀវទេសចរនៅលើនាវាទេសចរណ៍នេះ។

leftcenterrightdel
ទទួលស្វាគមន៍ភ្ញៀវទេសចរដំបូងមកទីក្រុង Hue តាមផ្លូវសមុទ្រនៅឆ្នាំ២០២៥ (រូបថត៖ vov.vn)

ក្នុងឱកាសនេះ ភ្ញៀវទេសចរជិត ២,០០០ នាក់បានទទួលទានម្ហូបអាហារនៃទីក្រុង Hue ទីក្រុង Da Nang និងខេត្ត Quang Nam (ភាគកណ្ដាលវៀតណាម) ក្នុងរយៈពេលមួយថ្ងៃ។ នៅទីក្រុង Hue ភ្ញៀវទេសចរជាង ៥០០ នាក់បានទៅទស្សនាតំបន់ទេសចរណ៍ល្បីៗ។ បច្ចុប្បន្ន មាននាវាទេសចរណ៍ចំនួន ៤៩ ដែលដឹកភ្ញៀវទេសចរ និងនាវិកជិត ១០០,០០០ នាក់បានចុះឈ្មោះចូលទស្សនាកំពង់ផែ Chan May ក្នុងឆ្នាំ២០២៥។ លោក Nguyen Thanh Binh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hue បានឲ្យដឹងថា អាជ្ញាធរមូលដ្ឋានបានប្តេជ្ញាចិត្តបង្កើតលក្ខខណ្ឌល្អបំផុតដើម្បីបម្រើភ្ញៀវទេសចរដែលមកទស្សនានៅទីក្រុង Hue និងមកដល់តំបន់នានានៅភាគកណ្តាលតាមផ្លូវសមុទ្រ។ ទីក្រុង Hue ចាត់ទុកថា ភ្ញៀវទេសចរមកតាមផ្លូវសមុទ្រគឺជាប្រភពដ៏សំខាន់ក្នុងការបង្កើនចំនួនភ្ញៀវអន្តរជាតិមកទីក្រុង Hue ក៏ដូចជាតំបន់នានានៅភាគកណ្តាល។

ជាមួយនឹងសកម្មភាព និងព្រឹត្តិការណ៍ជាច្រើនដែលរៀបចំក្នុងឆ្នាំទេសចរណ៍ជាតិ និងពិធីបុណ្យ Hue ឆ្នាំ២០២៥ ទីក្រុង Hue ត្រូវបានគេរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរប្រមាណពី ៤.៨-៥ លាននាក់ ក្នុងនោះ ភ្ញៀវអន្តរជាតិស្មើពី ៣៨% ទៅ ៤០% នៃចំនួនភ្ញៀវទេសចរសរុប៕

បកប្រែដោយ Thuy Anh