នាយប់ថ្ងៃទី ១៣ មករា នៅទីស្នាក់ការរដ្ឋាភិបាល ទីក្រុងហាណូយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោកជំទាវបានអញ្ជើញជាអធិបតីក្នុងពិធីជប់លៀងសាយភោជន៍របស់រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមជូនអង្គទូតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីទទួលឯកអគ្គរដ្ឋទូត និងប្រធានតំណាងអង្គការអន្តរជាតិ  (រូបថត៖ Duong Giang/VNA)

ថ្លែងមតិនៅព្រឹត្តិការណ៍នេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា នៅក្នុងឆ្នាំ ២០២៥ វៀតណាមកំណត់គោលដៅកំណើនប្រហែល ៨% និងពីរខ្ទង់ ប្រសិនបើមានលក្ខខណ្ឌអំណោយផល សំដៅបង្កើតសន្ទុះ និងកម្លាំងចលាករដើម្បីសម្រេចបានកំណើនពីរខ្ទង់នៃឆ្នាំបន្តបន្ទាប់។ ក្នុងដំណើរនោះ វៀតណាមមានបំណងចង់បន្តទទួលបានការគាំទ្រ ជំនួយ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីមិត្តអន្តរជាតិ រួមទាំងឯកអគ្គរដ្ឋទូត និងប្រធានតំណាងនៃអង្គការអន្តរជាតិនានា ដើម្បីធ្វើឲ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរកាន់តែរីកចម្រើនយ៉ាងរឹងមាំ ស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អបអរសាទរឯកអគ្គរដ្ឋទូត និងប្រធានតំណាងអង្គការអន្តរជាតិប្រចាំនៅវៀតណាម -(រូបថត៖ Duong Giang/TTXVN)

លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងរួមចំណែកថែមទៀតដល់សន្តិភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ និងដោះស្រាយបញ្ហាសកលរួម រួមចំណែកកសាងសណ្តាប់ធ្នាប់អន្តរជាតិដោយយុត្តិធម៌ និងសមធម៌ ដោយផ្អែកលើច្បាប់អន្តរជាតិ បម្រើផលប្រយោជន៍រួមរបស់មនុស្សជាតិ។

លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ឯកអគ្គរដ្ឋទូត និងប្រធានតំណាងអង្គការអន្តរជាតិប្រចាំនៅ​វៀតណាម មិនត្រឹមតែបំពេញភារកិច្ចរបស់ខ្លួនបានល្អប៉ុណ្ណោះទេ ថែមទាំងស្រឡាញ់ប្រទេស និងប្រជាជនវៀតណាមថែមទៀត និងចាត់ទុកប្រទេសវៀតណាមជាផ្ទះទីពីររបស់ខ្លួន រួមដៃគ្នាកសាងផ្ទះនោះឱ្យកាន់តែសម្បូរសប្បាយ សុភមង្គលនិងអភិវឌ្ឍន៍ជាមួយគ្នា។

បកប្រែដោយ Duy Hoan