នៅក្នុងជំនួប លោកប្រធានរដ្ឋ Luong Cuong បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខុទ្ទកាល័យប្រធានរដ្ឋវៀតណាម និងខុទ្ទកាល័យប្រធានាធិបតីម៉ុងហ្គោលី ដោយហេតុនោះ រួមចំណែកជាក់ស្តែងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងខុទ្ទកាល័យទាំងពីរ ក៏ដូចជាទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - ម៉ុងហ្គោលី នាពេលខាងមុខ។ លោកប្រធានរដ្ឋ Luong Cuong បានអះអាងថា វៀតណាមជានិច្ចកាលឲ្យតម្លៃ និងមានបំណងចង់បន្តពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយម៉ុងហ្គោលីលើគ្រប់វិស័យ ស្របតាមសមត្ថភាព និងតម្រូវការរបស់ភាគីទាំងពីរ ជាពិសេសនៅពេលដែលភាគីទាំងពីរបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងឆ្នាំកន្លងមក។

leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong និងលោក Gombojav Zandanshatar ប្រធានខុទ្ទកាល័យប្រធានាធិបតីម៉ុងហ្គោលី

លោកប្រធានរដ្ឋ Luong Cuong បានសង្កត់ធ្ងន់ថា ភាគីទាំងពីរចាំបាច់ត្រូវអនុវត្តឱ្យបានឆាប់នូវខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក៏ដូចជាខ្លឹមសារនៃកិច្ចប្រជុំអន្តររដ្ឋាភិបាល ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សន្តិសុខ ការពារជាតិ ការអប់រំ និងទំនាក់ទំនងរវាងមូលដ្ឋាននានា។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ ស្របតាមច្បាប់អន្តរជាតិ និងផលប្រយោជន៍របស់ប្រទេសនីមួយៗ។

រីឯលោក Gombojav Zandanshatar បានអបអរសាទរចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងរយៈពេលជិត ៤០ ឆ្នាំនៃការផ្លាស់ថ្មី ព្រមទាំងសង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ដោយហេតុនេះ បង្កើនទំនុកចិត្តផ្នែកនយោបាយ និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៕

បកប្រែដោយ Huyen Trang