នៅទីនេះ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជូនអំណោយដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ ជនក្រីក្រ ជាពិសេសជន​ជាតិភាគតិចនៅស្រុក Chau Thanh A ចំនួន ១០០ គ្រួសារ និងយុទ្ធជន ១០ នាក់ នៃកម្លាំងប្រដាប់អាវុធមានជីវភាពរស់នៅជួបការលំបាក។

leftcenterrightdel
លោក Tran Thanh Man ជូនដំណឹងដល់ប្រជាពលរដ្ឋអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមនៃប្រទេស

ក្នុងឱកាសនេះដែរ ធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទ ប្រគល់ថវិកាចំនួន ៥០០ លានដុង (២០,០០០ ដុល្លារអាមេរិក) ដល់រណសិរ្សមាតុភូមិស្រុក Chau Thanh A។

ដោយសង្កត់ធ្ងន់ថា ឆ្នាំនេះមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនរបស់ប្រទេសជាតិ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានស្នើឱ្យខេត្ត Hau Giang បំផុសចលនាប្រឡងប្រណាំងពីថ្នាក់ខេត្ត ស្រុក និងឃុំ ហើយខិតខំសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់សម្រាប់ឆ្នាំ ២០២៥។ លោកប្រធានរដ្ឋសភាក៏បានលើកឡើងថា ខេត្តត្រូវយកចិត្តទុកដាក់ និងថែទាំសុខភាពរបស់ប្រជាពលរដ្ឋ ជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៃមណ្ឌលសុខភាព និងបញ្ជូនគ្រូពេទ្យល្អៗមកធ្វើការ។ អនុវត្ដតាមស្មារតីនៃច្បាប់ស្តីពីការធានារ៉ាប់រងសង្គមដែលបានធ្វើវិសោធនកម្ម។ ធានាបានល្អនូវបរិស្ថាន; ធានាសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម​។

leftcenterrightdel
លោក Tran Thanh Man ប្រគល់អំណោយដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ ជនក្រីក្រ ជាពិសេសជនជាតិភាគតិចនៅស្រុក Chau Thanh A

សូមរំលឹកថា នាព្រឹកថ្ងៃដដែល លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់កម្មករ កម្មការិនីនៅក្រុមហ៊ុន Giap Quan Thang និងជូនអំណោយចំនួន ១០០ កញ្ចប់ ជូនដល់កម្មករ កម្មការិនីដែលកំពុងជួបការលំបាកនៅក្រុមហ៊ុនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕

បកប្រែដោយ Pham Diep