សកម្មភាពរបស់ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម អគ្គសេនាធិការដ្ឋាន និងអគ្គស្នងការដ្ឋាននយោបាយ
កប.អនឡាញ - នាថ្ងៃទី ១៣ មករា ក្រុមការងារនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញទៅទស្សនកិច្ច ត្រួតពិនិត្យការងារត្រៀមប្រយុទ្ធ និងជូនពរឆ្នាំថ្មីដល់អង្គភាពមួយចំនួននៅ ខេត្ដ Lang Son រួមមាន៖ បញ្ជាការដ្ឋានយោធាខេត្ត បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត បញ្ជាការដ្ឋានយោធាស្រុក Van Lang ប៉ុស្តិ៍ការពារព្រំដែន Tan Thanh ប៉ុស្តិ៍ការពារព្រំដែននៅច្រកទ្វារព្រំដែន Huu Nghi និងចុះសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់នគរបាលខេត្ត Lang Son ។