leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Le Huy Vinh និងកម្មាភិបាលកងពលធំលេខ​៣៦៣

ថ្លែងមតិក្នុងកិច្ចប្រជុំធ្វើការ លោកឧត្តមសេនីយ៍ឯក Le Huy Vinh បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព ភាពម្ចាស់ការ ក្នុងការជំនះពុះពារលើការលំបាក និងការប្តេជ្ញាចិត្តក្នុងការបំពេញភារកិច្ចបានល្អរបស់អង្គភាព។ លោកស្នើឲ្យគណៈកម្មាធិការបក្ស និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ បន្តបំពេញការងារបានល្អ ក្នុងការអប់រំ ផ្សព្វផ្សាយ បង្កើនការយល់ដឹង និងផ្លាស់ប្តូរសកម្មភាពក្នុងការអនុវត្តភារកិច្ចរបស់កម្មាភិបាល យុទ្ធជន; ត្រូវផ្សព្វផ្សាយឲ្យយល់ជ្រួតជ្រាប និងអនុវត្តឲ្យបានហ្មត់ចត់នូវសេចក្តីណែនាំរបស់ក្រសួងការពារប្រទេស អង្គភាព និងមូលដ្ឋាន ស្តីពីការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Le Huy Vinh ជួប​ធ្វើ​ការ​ជា​មួយ​កងពល​ធំ​លេខ​៣៦១

នាថ្ងៃដដែល ក្រុមការងារបានចុះត្រួតពិនិត្យ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល យុទ្ធជន នៃកងពលធំលេខ៣៦១ ប្រភេទទ័ពការពារដែនអាកាស និងទ័ពអាកាស។ ដើម្បីសម្រេចភារកិច្ចត្រៀមប្រយុទ្ធក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ លោកឧត្តមសេនីយ៍ឯក Le Huy Vinh បានស្នើឲ្យកងពលធំលេខ៣៦១ រៀបចំផែនការបែបវិទ្យាសាស្ត្រ ហ្វឹកហ្វឺនបានបានល្អផែនការប្រយុទ្ធ ហើយប្តេជ្ញាកុំឱ្យមាតុភូមិរងការ ភ្ញាក់ផ្អើល ឬខកខានឱកាស ក្នុងគ្រប់កាលៈទេសៈ; សហការល្អជាមួយអង្គភាពមិត្តភាព និងកងកម្លាំងប្រដាប់អាវុធមូលដ្ឋាន ការពារគោលដៅដែលបានប្រគល់ឲ្យប្រកបដោយសុវត្ថិភាព។ អនុវត្តល្អនូវការងារគោលនយោបាយ ការតបស្នងសងគុណ; យកចិត្តទុកដាក់ ថែរក្សា និងធានាបាននូវជីវភាពរស់នៅប្រចាំថ្ងៃទាំងខាងសម្ភារៈ និងស្មារតី ដើម្បីឱ្យកងទ័ពស្វាគមន៍បុណ្យចូលឆ្នាំថ្មីយ៉ាងសម្បាយរីករាយ។

បកប្រែដោយ Duy Hoan