នគរបាលខេត្ត Bolykhamxay (ឡាវ) ជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Nghe An
កប.អនឡាញ - នាថ្ងៃទី១០ ខែមករា គណៈប្រតិភូ នគរបាលខេត្ត Bolykhamxay (ឡាវ) ដឹកនាំដោយលោកវរសេនីយ៍ឯក Khenvone Lorvanxay នាយករងនគរបាលខេត្ត បានអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ២០២៥ នៅបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Nghe An វៀតណាម។
លោកវរសេនីយ៍ឯក Nguyen Cong Luc មេបញ្ជាការបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Nghe An អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍គណៈប្រតិភូ។
ក្នុងបរិយាកាសដ៏កក់ក្តៅ មិត្ដភាពនិងស្និទ្ធស្នាល លោកវរសេនីយ៍ឯក Khenvone Lorvanxay និងលោកវរសេនីយ៍ឯក Nguyen Cong Luc បានជម្រាបជូន អំពីស្ថានភាព និងលទ្ធផលការងារដែលអង្គភាពទាំងពីរសម្រេចបាននាពេលកន្លងមក។ ទន្ទឹមនឹងនោះ សង្ឃឹមថា នាពេលខាងមុខ អង្គភាពទាំងពីរនឹងបន្តបង្កើនការសម្របសម្រួលក្នុងការថែរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតាមតំបន់ព្រំដែន និងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។
|
|
លោកវរសេនីយ៍ឯក Khenvone Lorvanxay នាយករងនគរបាលខេត្ត Bolykhamxay (ឡាវ) ពិភាក្សាជាមួយលោកវរសេនីយ៍ឯក Nguyen Cong Luc មេបញ្ជាការបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Nghe An |
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ក្នុងនាមថ្នាក់ដឹកនាំ កម្មាភិបាលនិងយុទ្ធជននៃនគរបាលខេត្ត Bolykhamxay លោកវរសេនីយ៍ឯក Khenvone Lorvanxay បានអបអរសាទរ ជូនអំណោយ និងជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ Nghe An ព្រមទាំងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការជួយគាំទ្រពីកងទ័ពការពារព្រំដែនខេត្ដ Nghe An នាពេលកន្លងមក។
តាងនាមកម្មាភិបាលនិងយុទ្ធជននៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ Nghe An លោកវរសេនីយ៍ឯក Nguyen Cong Luc បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដ៏ល្អប្រពៃរបស់កម្មាភិបាល យុទ្ធជន និងថ្នាក់ដឹកនាំនគរបាលខេត្ត Bolykhamxay សម្រាប់កម្មាភិបាលនិងយុទ្ធជននៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ Nghe An ព្រមទាំងជូនពរឲ្យទំនាក់ទំនងសាមគ្គីភាពរវាងអង្គភាពទាំងពីរឲ្យកាន់តែរីកចម្រើន រួមចំណែកកសាងចំណងសាមគ្គីភាព និងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងឡាវ៕
បកប្រែដោយ Thanh Cong