កងទ័ពការពារព្រំដែនវៀតណាមពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃដល់អ្នកឃុំ Pa Tan ស្រុក Sin Ho ខេត្ត Lai Chau
កប.អនឡាញ - នាព្រឹកថ្ងៃទី៩ ខែមករា បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន បានសហការជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរខេត្ត Lai Chau និងស្រុក Sin Ho រៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនគ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ និងជនរួមជាតិក្រីក្រនៅឃុំ Pa Tan ស្រុក Sin Ho ខេត្ត Lai Chau ភាគខាងជើងវៀតណាម។
តាំងពីព្រឹកព្រលឹម មជ្ឈមណ្ឌលសុខភាពឃុំ Pa Tan បានទទួលស្វាគមន៍មនុស្សរាប់រយនាក់មកពិនិត្យ និងព្យាបាលជំងឺ។ ជនវ័យចាស់ ឬអ្នកជំងឺធ្ងន់ ទទួលបានការគាំទ្រ និងជំនួយពីកម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារព្រំដែន និងកងកម្លាំងមានសមត្ថកិច្ច ព្រមទាំងសមាជិកសម្ព័ន្ធយុវជនស្រុក Sin Ho និងឃុំ Pa Tan ក្នុងការធ្វើដំណើរទៅដល់មជ្ឈមណ្ឌលសុខភាពនីមួយៗ។
|
|
គ្រូពេទ្យពិនិត្យជំងឺជូនប្រជាជន |
លោក Sin Van Hoa អាយុ ៩០ ឆ្នាំ នៅឃុំ Pa Tan លេខ៣ ឃុំ Pa Tan បាននិយាយដោយក្តីរំភើបថា៖ "ជាច្រើនថ្ងៃហើយដែលខ្ញុំឈឺចាប់ និងអស់កម្លាំង។ កូនចង់បញ្ជូនខ្ញុំទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព ប៉ុន្តែចម្ងាយឆ្ងាយ ហើយគ្មានប្រាក់ ទើបមិនអាចទៅបាន។ បច្ចុប្បន្ននេះ គ្រូពេទ្យនៃកងទ័ពការពារព្រំដែនបានទៅពិនិត្យនិងផ្តល់ឱសថដល់ខ្ញុំ។ ខ្ញុំនិងក្រុមគ្រួសារខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រូពេទ្យនៃកងទ័ពការពារព្រំដែន"។
ក្នុងស្មារតីទំនួលខុសត្រូវ កម្មវិធីលើកនេះ គ្រូពេទ្យនៃកងទ័ពការពារព្រំដែន និងគ្រូពេទ្យក្នុងមូលដ្ឋាន បានពិនិត្យ និងព្យាបាលជំងឺសម្រាប់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ និងប្រជាពលរដ្ឋក្រីក្រប្រមាណ ៥០០ គ្រួសារ។ នេះជាសកម្មភាពជាក់ស្តែងមួយក្នុងកម្មវិធី "និទាឃរដូវការពារព្រំដែន កក់កក្ដៅចិត្តជាមួយអ្នកភូមិ" ដែលរៀបចំដោយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែននៅឃុំ Pa Tan ស្រុក Sin Ho។ ទន្ទឹមនឹងនោះ កម្មវិធីនេះក៏មានសកម្មភាពជាច្រើន ដូចជា ប្រគល់គោដល់គ្រួសារក្រីក្រ; សួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់គណៈកម្មាធិការបក្ស អាជ្ញាធរ សាលារៀន កងកម្លាំងប្រដាប់អាវុធក្នុងមូលដ្ឋាន និងគ្រួសារយុទ្ធជនពិការ ការផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងកីឡា កម្មវិធីផ្លាស់ប្តូរសិល្បៈ "និទាឃរដូវការពារព្រំដែន កក់ក្ដៅចិត្តជាមួយអ្នកភូមិ" នៅឆ្នាំ២០២៥។ល៕
បកប្រែដោយ Thuy Anh