នៅក្នុងកម្មវិធី ប្រជាជនបានគយគន់ការសំដែងសិល្បៈ ប្រកបដោយអត្តសញ្ញាណវប្បធម៌ជាតិ លើកសរសើរសេចក្តីស្រឡាញ់ចំពោះមាតុភូមិ និងការផ្លាស់ប្ដូរថ្មីរបស់ប្រទេសជាតិ បង្កើតបរិយាកាសរីករាយ រំភើបនៅនិទាឃរដូវ។

គណៈកម្មាធិការរៀបចំបានប្រគល់អំណោយចំនួន ២៥០ ដល់គ្រួសារក្រីក្រ គ្រួសារក្រីក្រ គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ និងសិស្សានុសិស្សដែលមានស្ថានភាពលំបាក និងប្រគល់ផ្ទះមហាសាមគ្គីដល់គ្រួសារមានស្ថានភាពលំបាកចំនួន ៣ គ្រួសារ។

leftcenterrightdel
ពិនិត្យសុខភាព និងចែកថ្នាំជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

នាថ្ងៃដដែល សកម្មភាពជាក់ស្តែង និងអត្ថន័យជាច្រើនបានប្រព្រឹត្តទៅដូចជា៖ ការពិនិត្យសុខភាព ផ្ដល់យោបល់អំពីការថែទាំសុខភាព ចែកថ្នាំដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ; រៀបចំពិធីបុណ្យធ្វើនំអន្សម ល្បែងប្រជាប្រិយដូចជា លោតបាវ វាយកូនជ្រូក ល្បែងទាញព្រ័ត្រ... ថវិកាសរុបសម្រាប់កម្មវិធីគឺប្រហែលជាង ៣០០ លានដុង។

យោងតាមលោកវរសេនីយ៍ឯក Bui Duc Chinh អនុប្រធាននយោបាយនៃកងទ័ពការពារព្រំដែនខេត្ត Dak Nong៖ "កម្មវិធី និទាឃរដូវការពារព្រំដែន កក់កក្ដៅដួចចិត្តជាមួយអ្នកភូមិ" ឆ្នាំ២០២៥ ត្រូវបានរៀបចំដោយកងទ័ពការពារព្រំដែនខេត្ត និងអង្គភាពផ្សេងៗទៀតនៅឃុំ Thuan Hanh។ បន្ទាប់មកត្រូវបានរៀបចំនៅឃុំជាប់ព្រំដែននៃខេត្ត Dak Nong ក្នុងបំណងជួយប្រជាជនមានបុណ្យចូលឆ្នាំថ្មីយ៉ាងកក់ក្តៅ និងសប្បាយរីករាយ។

ទន្ទឹមនឹងនោះ កម្មវិធីបង្ហាញពីមនោសញ្ចេតនា និងការដឹងគុណរបស់កងទ័ពការពារព្រំដែន រួមចំណែកលើកទឹកចិត្តប្រជាជននៅតំបន់ព្រំដែនក្នុងការរួមជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន កងកម្លាំង និងកងទ័ពការពារព្រំដែន ការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពទឹកដី និងសន្តិសុខព្រំដែនជាតិ៕

បកប្រែដោយ Thuy Anh