ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋ គ្រប់លំដាប់ថ្នាក់ និងគ្រប់ស្ថាប័នពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋានបានអនុវត្តយ៉ាងហ្មត់ចត់ និងមានប្រសិទ្ធភាពនៃអនុក្រឹត្យលេខ ២១/២០១៩/ND-CP របស់រដ្ឋាភិបាល។ ប្រព័ន្ធច្បាប់ យន្តការនិងគោលនយោបាយស្តីពីការការពារជាតិនិងសន្តិសុខត្រូវបានបំពេញបន្ថែម និងកែលម្អជាបណ្តើរៗ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញជាអធិបតីនៃកិច្ចប្រជុំ

ការយល់ដឹង និងទំនួលខុសត្រូវរបស់គ្រប់លំដាប់ថ្នាក់ គ្រប់ស្ថាប័ន កម្មាភិបាល បក្ខជន និងប្រជាជនទាំងមូលកាន់តែកើនឡើង ការពង្រីកកម្លាំងរួម កសាង តំបន់ការពារទប់ទល់នៃយោធភូមិភាគ និងតំបន់ការពារទប់ទល់កាន់តែរឹងមាំ។ កម្លាំងប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធប្រជាជន និងសមត្ថភាពការពារទប់ទល់របស់ប្រទេសត្រូវបានពង្រឹង។ រួមចំណែកការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិ រក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម រក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

leftcenterrightdel
 
leftcenterrightdel
សមាជិកអចិន្ដ្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ថ្នាក់ដឹកនាំក្រសួងការពារប្រទេស អគ្គស្នងការដ្ឋាននយោបាយ និងអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសពង្រឹងការដឹកនាំអង្គភាពនានាក្នុងជួរកងទ័ព បន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលមាគ៌ា និងទស្សនៈរបស់បក្ស គោលការណ៍ គោលនយោបាយ ច្បាប់របស់រដ្ឋអំពីកិច្ចការការពារជាតិ សន្តិសុខ ការកសាងនិងការពារមាតុភូមិ។ បង្កើនការឃោសនា ការអប់រំ និងបំប៉នចំណេះដឹងផ្នែកការពារជាតិ និងសន្តិសុខ លើកកម្ពស់ការយល់ដឹង ការទទួលខុសត្រូវ និងសកម្មភាពនៃប្រព័ន្ធនយោបាយទាំងមូល និងប្រជាជនទាំងមូលក្នុងការកសាង និងសកម្មភាពការពារទប់ទល់តំបន់យោធភូមិភាគ និងតំបន់ការពារទប់ទល់៕

បកប្រែដោយ Pham Diep