លោកប្រធានរដ្ឋ Luong Cuong អញ្ជើញចូលរួមកម្មវិធី "និទាឃរដូវនាំមកភាពកក់ក្ដៅចិត្តអ្នកភូមិនៅតំបន់ព្រំដែន"
កប.អនឡាញ - នាយប់ថ្ងៃទី ៩ មករា កម្មវិធី "និទាឃរដូវនាំមកភាពកក់ក្ដៅចិត្តអ្នកភូមិនៅតំបន់ព្រំដែន" ដោយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Lai Chau និងស្ថានីយ៍ទូរទស្សន៍វៀតណាមរៀបចំឡើងនៅឃុំព្រំដែន Pa Tan ស្រុក Sin Ho ខេត្ត Lai Chau ក្នុងឱកាសរំលឹកខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម និងស្វាគមន៍និទាឃរដូវឆ្នាំ ២០២៥។ លោកប្រធានរដ្ឋ Luong Cuong បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងកម្មវិធី។